កំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី០៨ តុកា ឆ្នាំ២០១៩ម្សិលមិញនេះ នៅចំណុចភូមិតាកួន ឃុំត្រពោធិអង្រថ ស្រុកបសេដ ខេត្តកំពងស្ពឺ មានករណីដ៏រន្ធត់មួយបានកើតឡើង ដោយបុរសចំណាស់ម្នាក់ត្រូវសត្វឪម៉ាល់ទិចរាប់សិបទ្រនិច ខណៈសម្រាកពីការងារនៅភ្នំពេញពេលទៅលេងស្រុក ឡើងកាប់ធាងត្នោតឱ្យប្រពន្ធដេរជាកណ្ដប ដើម្បីប្រក់ធ្វើដំបូលផ្ទះ។

ប្រភពបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ញ៉ែម សាវឿន អាយុ៥៧ឆ្នាំ មុខរបរសន្តិសុខឯភ្នំពេញ ហើយឆ្លៀតពីការងារទៅលេងស្រុកកំណើតដើម្បីបានជួបប្រពន្ធកូន និងជួយការងារអ្នកផ្ទះខ្លះ ខណៈពេលរូបគាត់បានឡើងដើមត្នោតដើម្បីកាត់ធាងត្នោតយកស្លឹកអោយប្រពន្ធដេរ ប្រក់ដំបូលផ្ទះ ស្រាប់តែប៉ះសំបុកឪម៉ាល់ទិចពេញមុខ រួមទាំងដងខ្លួនបណ្តាលអោយសន្លប់បាត់ស្មារតី ដេករាលក្ដៅក្រហលក្រហាយ សល់តែដង្ហើមចង្រិត ត្រូវបានអ្នកភូមិនាំគ្នាដឹកយកទៅកាន់មន្ទីរពេទ្យតែជាអកុសល ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តាមផ្លូវ ហើយបច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកត្រលប់ទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕