ភ្នំពេញ ៖ ក្រោយផ្ទុះសង្គា្រមជេរប្រទេចគ្នាលើបណ្ដាញសង្គមពាក់ព័ន្ធរឿងរ៉ាវដែលអ្នកនាង ចោម ច័ន្ទ និងអ្នកនាង ចោម ក្វាន់ បានលក់កាបូបក្លែងក្លាយទៅឲ្យអតិថិជនក្នុងនោះផងដែរអ្នកនាងចោម ក្វាន់ ក៏បានចេញមុខសុំទោសជាសាធារណៈចំពោះរឿងនេះ។

យ៉ាងណាមិញ នាងបានបញ្ជាក់ថា នាងនឹងទុកពេលឲ្យ១០ថ្ងៃ ប្រសិនបើអតិថិជនទិញហើយមិនពេញចិត្តអាចយកមកប្តូរវិញបាន ដោយមិនឲ្យខាតនោះទេ ដោយគ្រាន់តែភ្ជាប់មកជាមួយនូវវិក្កយបត្រ និងក្រដាសវេរលុយដើម្បីធ្វើការផ្ទៀងផ្ទាត់ ស្រាប់តែ តារាសម្ដែងស្រីរាងតូចច្រឡឹង វ៉ាង ស្រីណូ បានបង្ហោះសារឌឺដងយ៉ាងចាក់ដោតចំពោះរឿងរ៉ាវខាងលើយ៉ាងដូច្នេះថា « ចុះបើអត់មានក្រដាសវេលុយ មិនចប់ហើយចឹង វេរអោយគេរួចហើយអាណាទុកទៀតក្រដាសវេរលុយហ្នឹង»៕