ព្រះសីហនុ ៖ ស្រស់ៗកណ្ដាលថ្ងៃចែសម៉ោងជាង១១ ថ្ងៃទី០៩ តុលា ព្រឹកមិញនេះ មានករណីដ៏រន្ធត់មួយ នៅលើដងផ្លូវទៅអង្គការម្លប់តាប៉ាង សង្កាត់៤ ក្រុងព្រះសីហនុ ដោយជនជាតិចិនចំនួនពីរនាក់បានស្ទាក់ចាប់បុរសម្នាក់ដែលជិះម៉ូតូទាញទម្លាក់ ប្រតាយប្រតប់ចាប់ក្រៀកដូចគោ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ប្រភពមួយបានឱ្យដឹងថា សង្ស័យជាករណីប្លន់ទាំងកណ្តាលហ្វូងមនុស្សជាច្រើន ដែលប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឃើញហេតុការណ៏ដ៏ភ្ញាក់ផ្អើល បន្ទាប់ពីមានជនជាតិចិន២នាក់បានធ្វើសកម្មភាពដូចជាប្លន់ទៅលើបុរសម្នាក់ទាំងកណ្តាលថ្ងៃត្រង់ នៅវេលាម៉ោង១១:០០ ថ្ងៃទី០៩ តុលា ២០១៩ តាមផ្លូវទៅអង្គការម្លប់តាប៉ាង ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕