ភ្នំពេញ៖ កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា នៅសល់តែប៉ុន្មានខែទៀត តែប៉ុ​ណ្ណោះ​នឹងបានឃើញមុខកូនប្រុសដំបូងរបស់ខ្លួន ហើយ ក៏មិនទាន់ដឹងច្បាស់នៅទេថា តា​រាស្រីរូបនេះនឹងត្រូវសម្រាលកូននៅពេលណានោះដែរ។

ដោយឡែក នៅថ្ងៃនេះនាង និងស្វាមីបានទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ​​សុខភា​ពរប​ស់​កូ​ន​ប្រុ​ស ខណៈលើគណនីហ្វេសប៊ុករបស់នាង បានបង្ហោះសារភ្ជាប់ជាមួយរូបភាពជា​ច្រើ​នសន្លឹក ក្នុងនោះនាង បានសរសថា « មកមើលមុខកូនប្រុស..! ពេលនេះ​គាត់មាន​សុខ​ភាពល្អ Mommy and daddy are waiting for you baby» ។

ទន្ទឹមនិងនេះផងដែរមានអ្នកគាំទ្រជាច្រើនទន្ទឹងចង់ឃើញមុខកូនប្រុសដំបូងរបស់ ឱក សុ​គន្ធកញ្ញា ព្រមទាំងទាយទុកជាមុនថាដឹងតែឃ្យូតហើយ ព្រោះទាំងប៉ា និង ម៉ាក់ សុ​ទ្ធតែ​ស្រស់ស្អាត និង សង្ហាដូចគ្នា។