ភ្នំពេញ ៖ គ្រប់គ្នាពិតជាបានស្គាល់រួចមកហើយ តារាសម្តែងស្រី អ្នកនាង ភិន សុដា​លី​ស​​ ដែលមានកូនស្រីជាទីស្រលាញ់ និងមានមុខមាត់ឃ្យូតគួរអោយក្នាញ់។ ជាក់ស្តែង​កាលពីពេលថ្មីៗនេះ ភិន សុដាលីស បានធ្វើពិធីខួបកំណើត កូនស្រីជាទីស្រលាញ់​រប​ស់នាងដែលមានឈ្មោះថា Katherina គម្រប់អាយុ៣ឆ្នាំ​ផងដែរ។

នៅក្នុងនោះផងដែរ តារាស្រីរូបនេះ និងកូនជាទីស្រលាញ់របស់នាង បានតុបតែងខ្លួន ដោ​យសម្លៀកបំពាក់ចម្រុះពណ៌ មើលទៅដូចជាតុក្កតាដែលមើលទៅប្លែកភ្នែក និងគួ​រឲ្យ​ចាប់អា​រម្មណ៍យ៉ាងខ្លាំងតែម្តង៕