ភ្នំពេញ៖ទោះបីប្រឡូកក្នុងវិស័យសិល្បៈយូរហើយក្ដីក៏តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មសាន់ដេកញ្ញា សុខ ពិសី នៅតែទទួលបានប្រជាប្រិយភាពពីមហាជន ដោយសារតែទឹកដមសម្លេង ផ្អែមស្រទន់ និងអាកប្បកិរិយាយ៉ាងរួសរាយ មិនប្រកាន់ឬកដាក់អ្នកគាំទ្រ។

ស្រាប់តែថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង បន្ទាប់ពីមានការបង្ហោះវីដេអូ ខណៈតារារូបនេះបានចុះពីលើឆាកភ្លាម នាងបានឈរចាំឲ្យអ្នកគាំទ្រ ទាំងអស់បានថតរូបគ្រប់គ្នា រយៈពេល១ម៉ោងកន្លះទើបដាច់ចិត្តទៅផ្ទះ ទោះពីនាងហត់នឿយយ៉ាងណា ក៏នាងនូវតែផ្ដល់ស្នាមញញឹមសម្រាប់អ្នកគាំទ្រជានិច្ច៕