ព្រះសីហនុ៖ កាលពីរសៀលវេលាម៉ោង១និង៤០នាទី ថ្ងៃទី០៩ តុលា ម្សិលមិញនេះ មានករណីដ៏រន្ធត់មួយបានកើតឡគើងនៅកណ្ដាលសមុទ្រក្រុងកំពង់សោម ចំណុចមុខផែធំចន្លោះកោះពស់ ក្បែរកោះ ត្រងោល ស្ថិតនៅភូមិ៣ សង្កាត់៣ ដោយទូកនេសាទមួយគ្រឿងមានប្រវែងជាង១០ម៉ែត្រ និងមនុស្សរស់នៅចំ​នួន​​​​​​​បីនាក់ បានឆេះយ៉ាងសន្ធោសន្ធៅហុយទ្រលោម ផ្សែងខ្មៅអាប់ ឆេះរោលរាលទាំងមនុស្សផងដែរ ដែលបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស។

ប្រភពបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះ ម៉ម ប៊ុនធឿន អាយុ២៩ឆ្នាំ រស់នៅភូមិ ព្រែកអំពិល ឃុំកោះតូច ខេត្តកំពត ជាម្ចាស់ទូក ឈ្មោះ ហៀក បឿន ភេទប្រុស អាយុ២៩ឆ្នាំ(កូនដៃ) និងឈ្មោះ ស៊ុន ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ(កូនដៃ)។ ប្រភពក៏បានបន្តទៀតថា ខណៈដែលអណ្ដាតភ្លើងកំពុងតែឆក់លោកក្រហមឆ្អៅ ក៏មានវត្តមានបុរសចិត្តធម៌ ឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រចំនួន២គ្រឿងចុះទៅជួយអន្តរាគមន៍ សង្រ្គោះបានទាន់ពេលវេលា និង បានដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យ ព្រមទាំងធានាចេញថ្លៃព្យាបាលអ្នករងរបួសទាំងអស់ផងដែរ៕