ភ្នំពេញ៖ លើគណនីហ្វេសប៊ុកមួយឈ្មោះ យ៉ា ដា លី បានបង្ហាញដំណឹងហួសចិត្តនឹកស្មានមិនដល់មួយ ផ្ដែផ្ដាំបងប្អូនមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ស្របពេលដែលផ្ទះក្នុងបុរីដ៏ល្បីឈ្មោះវិមានភ្នំពេញ ត្រូវបានចោរចូលគាស់យ៉ាងងាយស្រួល រុះរើក្នុងបន្ទប់ដូចសំបុកកណ្ដុរ រញ៉េរញ៉ៃពេញ យកទាំងទ្រព្យសម្បត្តិដែលខំរកស្ទើរតែបង់សង្ខារ ទម្រាំតែបានយកមកសន្សំទុក តែបែរជាត្រូវរលាយត្រឹមតែមួយពព្រិចភ្នែកបែបនេះ។

ក្នុងសាររៀបរាប់ភ្ជាប់ជាដំណឹង ជាមួយនិងរូបភាពបន្ទប់ខ្ទេចខ្ទីគ្មានសល់ ប្រភពក៏បានរំលេចសំណេរយ៉ាងដូច្នេះថា «ចោរគោស់ផ្ទះខ្ញុំនៅដល់ក្នុងបុរីវិមានភ្នំពេញហើយ នៅក្នុងបុរីហើយនៅវាចូលបានទៀត ចឹងសូមបងប្អូនទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត ទាំងអស់គ្នាណា លុយយើងពិបាក់រកណាស់ វាមកលួចយើងដោយងាយស្រួលបំផុត»៕