ភ្នំពេញ៖ ផ្ទុះការភ្ញាក់ផ្អើលទាំងព្រឹកមុខហាងគុយទាវយីហោ «យីអូ រីករាយ» ជាប់វត្តអង្គក្រពើ ក្នុងភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ស្របពេលដែលកូនបំណុលចិត្តខ្លាំងតាំងខ្លួនជាអ្នកក្លាហាន ពេលខ្ចីនិយាយស្រួលលួងលោមផ្អែមល្ហែមដូចមេស្ករ ប៉ុន្តែដល់ពេលសងធ្វើចរិកអន់ជាងអាភក្ដី ឬកធំដូចជំទាវ បោះសំដីម៉ាត់ៗគ្មានក្រែង រហូតម្ចាស់បំណុលម្នាក់ត្រូវរបួសទ្រមពេញខ្លួន ខណៈមកលុយដែលជំពាក់ ចំពេលកូនបំណុកមួមុខលក់ពុំដាច់គ្មានលុយ។

ប្រភបបានឱ្យដឹងថា ជនដៃដលកូន​បំណុលឈ្មោះ លី លី អាយុប្រមាណ៤០ឆ្នាំ ជាម្ចាស់ហាងគុយទាវ «យីអូ រីករាយ»ខាងលើ ចំណែកជនរងគ្រោះឈ្មោះ ធាវី ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅម្តុំផ្សារឈូកមាស ក្នុងសង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ ជាម្ចាស់បំណុល។ មុនពេលកើតហេតុ កាលពីថ្ងៃទី០៩ តុលា មិ្សលមិញនេះ នារីម្ចាស់បំណុលបានជិះឡានទៅទារប្រាក់ដែលជំពាក់ចំនួន១ពាន់ដុល្លារដល់ខាងមុខហាង ខណៈនោះក៏កើតមានទំនាស់ពាក្យសំដីគ្នា ហើយត្រូវបានស្ត្រីជាថៅកែហាងដេញចេញ និងបានទាញកំប៉ុងដាក់ស្លាបព្រា គប់ទៅលើម្ចាស់បំណុល និងបានយកទឹកជះ ព្រមទាំងវាយទៅលើនារីជាម្ចាស់បំណុលទ្រមខ្លួន។ បន្ទាប់ពីមានអំពើហិង្សាមកលើខ្លួនយ៉ាងដូច្នេះ នារីរងគ្រោះក៏បានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍ ដោយទារជំងឺចិត្ត៥ពាន់ដុល្លារ៕