ព្រះសីហនុ ៖ កាលពីម្សិលមិញនេះ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយកើតឡើងករណី កម្មករសំណង់២ក្រុម បានឈ្លោះទាស់ទែង ឈានដល់ប្រើប្រាស់អំពើហិង្សា ដោយយកដំបង និងកាំបិតវាយកាប់ចាក់គ្នា នៅត្រង់ចំណុចការដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ ប៊ុន ណៃ ភេទប្រុស អាយុ ៣៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ថន ទុងលេង អាយុ ៣២ឆ្នាំ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ និងមិត្តភក្តិដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ ចំណែក ជនដៃដល់ត្រូវសមត្ថកិច្ច ធ្វើការចាប់ខ្លួននាំសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕