ភ្នំពេញ ៖ រឿងរ៉ាវទើបស្ងប់បន្តិច​ពាក់ព័ន្ធ​ក្មេងប្រុសវ័យជាង១០ឆ្នាំ បើកម៉ូតូរ៉ឺម៉ក​ដឹកលៀសហាល​បុក​ខ្ទេចរថយន្ដ​អតីតតារាចម្រៀងរ៉ក់នាង ម៉ូលីកា តែត្រូវនាង​ប្រកាន់​ធម៌ព្រះ​មិនចងពៀរទាមទារ​សំណង​សូម្បី១សេន នោះផ្ទុះការសរសើរ​ពេញស្រុកខ្មែរ​ ខណៈមុននេះ​មានការបង្ហាញ​ថាការជួសជុល​ដោយចាយលុយហៅប៉ៅខ្លួនឯង​អស់ក្បែ​រ​១ម៉ឺន​ដុល្លារឯណោះ។

ក្នុងវីដេអូលើ​ហ្វេសប៊ុកតារាស្រី​ដែលទើប​ត្រូវគូស្នេហ៍​សាងផ្នួស​នោះបាន​រៀបរាប់ភ្ជាប់​ទាំងសេចក្ដី​សន្ដោ​ស​ថា «ធ្វើគ្រឿងហ្ស៊ីនទាំងអស់ប្រហែលជិត7ពាន់ដុល្លារ»។ ទន្ទឹម​នោះ​​ក្រោយ​ឃើញ​ពីខ្ទង់ចំណាយ​លាយ​ដោយទឹកចិត្ត​មិនយកទោសពៃរ៍ មហាជន​ក៏រឹងរឹតធ្វើការកោតសរសើរ​ និងចេញសារផ្ដាំ​ផ្ញើដល់អ្នកបើកបរទាំងឡាយ​សូមគោរព​ច្បាប់ចរាចរណ៍ទាំងអស់គ្នា ពិសេស​ក្មេងៗមិនទាន់គ្រប់អាយុគួរ​តែកុំព្រហើនក្រែងនាំទុក្ខដាក់ខ្លួន។

ដឹងតំលៃឡានចែកាហើយ ធ្វើគ្រឿងសីុនទាំងអស់ប្រហែលជិត 7k Mo Lika

បាន​បង្ហោះ​ដោយ Molika Online Shop នៅ ពុធ 9 តុលា 2019