ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងរូបរាងសង្ហាលោក អ៊ុន សុធា បង្ហោះរូបភាពជាច្រើនសន្លឹក អមដោយសំណេររៀបរាប់រឿងរ៉ាវដែលបានឆ្លងកាត់ពេលថតខ្សែភាពយន្តយ៉ាងដូច្នេះថា «ចូលសិល្បៈជាង ១០ឆ្នាំ លើកទី១ហើយដែលខ្ញុំថតស្រាត ខ្ញុំស្រាតមធ្យមទេ ងំតួស្រីក៏ស្រាតដែរហើយយើងទាំង២នាក់ អនុវត្ត ទ្រឹស្តីបទពីតាករទៀតសកម្មភាពទាំងស្រុង និងមានបង្ហាញនៅក្នុងភាពយន្តខ្នាតធំមួយដែលដឹកនាំដោយបរទេស»។

ក្នុងនោះផងដែរ លោកក៏ត្រូវបានមហាជន ជាពិសេសអ្នកគាំទ្រ បានពោលពាក្យកោតសរសើរមិនដាច់ពីមាត់ ចំពោះសមត្ថភាពសម្ដែងយ៉ាងល្អ និងការហ៊ានលះបង់ភាពអៀនខ្មាសដើម្បីខ្សែភាពយន្ត ហើយជូនពរឲ្យខ្សែភាពយន្តដែលលោកសម្ដែងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន៕