ភ្នំពេញ ៖ លើគណនីហ្វេសប៊ុកឈ្មោះ មឹក សមុទ្យ បានបង្ហាញដំណឹង និងចែករំលែកបទពិសោធន៍ដែលខ្លួនកំពុងតែជួបប្រទះ ផ្ដែផ្ដាំដល់អាណាព្យាបាលគ្រប់រូបគួរប្រុងប្រយ័ត្ន ខណៈក្មួយប្រុសអាយុទើបប៉ុន្មានឆ្នាំសោះត្រូវសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ និងឈានដល់ការវះកាត់កម្រិតធ្ងន់ ដោយសារតែផឹកភេសជ្ជៈប៉ុន្មានប្រភេទនេះ ដែលកំពុងតែវាយលុកទីផ្សារ និងពេញនិយមយ៉ាងខ្លាំងនៅក្នុងស្រុក ជាពិសេសក្មេងតូចៗ។

ប្រភពបានរៀបរាប់ភ្ជាប់ជាមួយរូបភាពប៉ុន្មានសន្លឹកថា «សូមផ្តាំទៅពុកម៉ែបងប្អូនទាំងអស់គ្នាសូមកុំឲ្យកូនតូចៗញ៉ាំភេសជ្ជៈទាំងនេះ ព្រោះវានឹងអាចធ្វើឲ្យក្រពះពោះវៀនរលួយដូចក្មួយប្រុសខ្ញុំ ព្រោះថាក្មេងៗមិនគួរញ៉ាំរបស់ទាំងនេះទេ ខ្ញុំគ្រាន់តែមិនចង់ឲ្យក្មេងៗទទួលផលដូចក្មួយខ្ញុំ បើជឿ ឬមិនជឿខ្ញុំក៏មិនហ៊ានថាដែរ តែមិនចង់ឲ្យដូចក្មួយខ្ញុំព្រោះអស់ថ្លៃមើលជំងឺច្រើនណាស់ សូមអរគុណបើជឿសូមស៊ែរម្នាក់មួយផង»៕