​ស្ងាត់ៗ Charlie Puth ទម្លាយមុខគូស្នេហ៍ថ្មី ធ្វើអោយអ្ន​កគាំទ្រនារីៗខកចិត្តស្ដូក​

0
290

បរទេស៖ លោកCharlie Puth តារាចម្រៀងអាមេរិក ដែលមានរូបរាងស្រស់សង្ហា​រ បានអង្រួនបេះដូង​ អ្នកគាំទ្រនារី​ៗ​មិនតិចនោះទេ ព្រមជាមួយកេរ្តិ៍ឈ្មោះល្បីល្បាញ នៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក ​ដែលនិយមចូលចិត្តស្ដាប់បទចម្រៀងរបស់លោកមានដូចជាបទ​«​​​ ​​ we don’t talk anymore»ជាដើមកន្លងមកតារាប្រុសរូបនេះក៏ធ្លាប់បាន​មកចូលរួម Concert មួយនៅប្រទេសកម្ពុជាផងដែរ​។

ទន្ទឹមនិងកេរ្តិ៍ឈ្មោះ​ព្រមជាមួយរូបសម្រស់​ស្រស់​សង្ហា​រដែល​នារី​ជាច្រើនតែងប្រាថ្នា​ចង់​នៅក្បែរស្រាប់តែពេលថ្មីៗកន្លងទៅនេះ​តារាចម្រៀងវ័យ២៧ឆ្នាំ ធ្វើអោយអ្នកគាំទ្ររបស់ខ្លួនក៏ដូច​ជាអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលគ្រាតារាប្រុសរូបនេះបានបង្ហោះរូបថតមួយសន្លឹកនៅក្នុងអ៊ីន​​ស្តារ​​​ក្រាមផ្ទាល់ខ្លួន ជារូបដែលលោកបានថតជាមួយនារីម្នាក់ ដោយ​​​​ភ្ជាប់ជា​​​មួយ​​​​ពាក្យខ្លីមួយឃ្លាថា « Happy vatentine’s day»។

តាមរយៈរូបថតមួយសន្លឹកត្រូវបានគេដឹងថា នារីម្នាក់នោះមានឈ្មោះ Charlotte Lawrence អាយុ១៨ឆ្នាំ នាងជាអ្នកចម្រៀង ប្រភពបានបង្ហើបបន្ថែមថាអ្នកទាំងពីរជាគូស្នេហ៍​និងគ្នា​ ក្នុងគេក៏ឃើញមានអ្នកគាំទ្រផ្ញើរសារ ជូនពរគូស្នេហ៍ថ្មីថ្មោងមួយគូនេះ ឲ្យស្រលាញ់គ្នាបានយូរ និងមានតែភាពផ្អែមល្ហែមថែមទៀតផង។​

Comments