ភ្នំពេញ៖ វណ្ណកកម្ម សិសិររដូវក្នុងបេះដូង របស់ផលិតកម្មហង្សមាស ហើយក៏ជាឱកាសដំបូងរបស់លោក ឆន សុវណ្ណារាជ សម្តែងរួមគ្នាជាមួយ តារាចម្រៀងកញ្ញា សុគន្ធ នីសា ។ ខណៈតួឯកប្រុសក្នុងរឿងនេះ បង្ហាញ ភាពស្វះស្វែងនិងការផ្សព្វផ្សាយ ដើម្បីទាក់ទាញការគាំទ្រកក្រើកបណ្តាញសង្គម។ ក្នុងសារដែលបន្ទរដោយពាក្យពេចន៍ផ្សព្វផ្សាយថា«រឿង សិសិររដូវក្នុងបេះដូង ចាប់បញ្ចាំង»។ តារាចម្រៀង ឆន សុវណ្ណារាជ ក៏បានបន្តយ៉ាងទទួចថា «រឿងដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំថាតើ ពេលណាទើបចាក់ផ្សាយជូនទស្សនានោះ ពេលនេះបានដាក់ថ្ងៃផ្សាយជាក់លាក់ហើយ ។ រឿង សិសិររដូវក្នុងបេះដូង បានចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កាលពីម្សិលមិញថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះតទៅ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ វេលាម៉ោង ៨ ដល់ ៩ យប់»។

តួឯប្រុសរូបនេះ ក៏បានបញ្ជាក់ថា «ការចាក់ផ្សាយភាគទី១កាលពីម្សិលមិញនេះ ពុំទាន់លម្អិតក្នុងសាច់រឿងនៅឡើយទេគ្រាន់តែចូលជាលំនាំនៃសាច់រឿងប៉ុណ្ណោះ អញ្ចឹង! រង់ចាំមើលបន្តទៀតថាតើរឿងភាគខ្មែរដំបូងរបស់ស្ថានីយទូរទស្សន៍ដ៏ពេញនិយមមួយនេះមានគុណភាពល្អយ៉ាងណានោះ កុំភ្លេចតាមដានទស្សនាភាគបន្តទាំងអស់គ្នា»៕

សូមទស្សនាវីដេអូ ភាគទី១៖ រឿង សិសិររដូវក្នុងបេះដូង