ភ្នំពេញ៖ ព្រមគ្នានិងដំណឹងវីរៈសិល្បការិនីជើងចាស់ លោក យាយ ចាន់ ស៊ីផាន់ មានអាការៈធ្ងន់ធ្ងរកំពុងដេកដួលនៅនឹងកន្ទេល ទាំងកូនចៅក៏និមន្តព្រះសង្ឃសូត្រមន្តសង្ឃទានឲ្យនាព្រឹកថ្ងៃទី៦ខែវិច្ឆិកានេះ តារាកំប្លែងជើងចាស់ នាយ វីតាមីនសេ ឯណេះ ជំងឺដុំសាច់ក្នុងថ្លើមធ្វើទុក្ខខ្លាំង កំពុងរងចាំការវះ កាត់បន្ទាន់នៅពេទ្យរុស្ស៊ី។

តាមការបង្ហាញរបស់ទំព័រហ្វេសប៊ុកផេកមិត្តសិល្បករកម្ពុជាបានឱ្យដឹងថា «ពេលនេះតារាកំប្លែងនាយ វីតាមីនសេ កំពុងប្រឈមមុខ និង ត្រូវធ្វើការវះកាត់ភ្លាមៗ ដោយសារជំងឺដុះដុំសាច់លើថ្លើម កំពុងចូលសម្រាកនិងត្រៀមទទួលការវះកាត់ហើយនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៊ី»។ ជាមួគ្នានោះផងដែរតារាកំប្លែងរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា«ដោយសារតែដុំសាច់ដុះលើថ្លើមនោះកាន់តែរីកធំឡើង(ទំហំប៉ុនមាត់កែវ)ដែលធ្វើឱ្យខ្លួនមានអាការថប់ៗ ចុកអួលណែនពិបាកក្នុងខ្លួនដេកមិនបាន និងពិបាកក្នុងការអង្គុយយូរ»។

ប៉ុន្តែនាយ វីតាមីនសេក៏បានបញ្ជាក់ថា «ទើបនៅថ្ងៃទី ០៦ ខែវិចិ្ឆកា ក្រុមគ្រូពេទ្យរបស់សម្តេចតេជោបានសម្រេចនាំលោកទៅទទួលការព្យាបាល និង វះកាត់តែម្តង» ។ ដោយឡែកនៅព្រឹកថ្ងៃទី៧ខែវិច្ឆិកានេះ លោក អ៊ឹម ជីវ៉ា ក៏បានប្រាប់តារាញូស៍ដឹងថា «តាវីមីនសេ បានចូលទៅសម្រកក្នុងពេទ្យរុស្ស៊ីហើយ នៅក្នុងអាគាជំងឺថ្លើមនិងមហរីក»។

លោកអ៊ឹម ជីវ៉ា បានបញ្ជាក់ថា «នៅព្រឹកនេះបើតាមខ្ញុំទទួលបានព័ត៌មានថា លោកតា វីតាមីនសេ នៅមិនទាន់ទទួលបានការវះកាត់ទេ គ្រូពេទ្យពិនិត្យនឹងតាមដានអាការៈសិន ។ ប៉ុន្តែជំងឺគាត់មិនអាចគេចផុតពីការវះកាត់ទេ»។