ជប៉ុន ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានបានឲ្យដឹងថា មកដល់ព្រឹកថ្ងៃ​អង្គា​រ ទី១៥ ខែតុលានេះ ចំនួនមនុស្សស្លាប់ដោយសារព្យុះទីហ្វុង ហាហ្គីប៊ីស (Hagibis) បានកើន​ឡើងដល់ ៦៧នាក់ហើយ ខណៈភ្លៀងបន្តធ្លាក់ខ្លាំងកំពុង​រំខានដល់ប្រតិបត្តិ​ការ ដែលបាន និងកំពុងប្រព្រឹត្ត​ទៅទាំងថ្ងៃទាំងយប់ទាំងថ្ងៃ ក្នុងការជួយសង្រ្គោះ និង​ស្វែងរកអ្នកបាត់ខ្លួន។

គួររំឭកថា ព្យុះទីហ្វុងហាហ្គីប៊ីស (Hagibis) បានវាយប្រហារលើប្រទេសជប៉ុន កាលពីយប់ថ្ងៃសៅរ៍ ចុង​សប្ដាហ៍​កន្លងទៅ ដោយនាំមក​នូវខ្យល់បក់យ៉ាងខ្លាំង និងភ្លៀងធ្លាក់ដែលបង្កជាគ្រោះទឹកជំនន់ និង​រអិលបាក់ដីនៅទូទាំងខេត្តចំនួន ៣៦ ក្នុងចំណោមខេត្តសរុប ៤៧ របស់ជប៉ុន។ ដោយឡែក ក្រៅពីចំនួនមនុស្សស្លាប់ ក៏មានមនុស្សរាប់សិបនាក់ទៀតនៅបន្តបាត់ខ្លួន ខណៈប្រមាណជាង ២០០​នាក់ទៀតបានរងរបួស។