ភ្នំពេញ ៖ បន្ទាប់ពីបាត់មុខពីឆាកកំប្លែងមួយរយៈតារាកំប្លែងនាងលាភ មានព័ត៌មានថាកំពុងត្រៀមសម្រាលកូនភ្លោះនាពេលខាងមុខនេះ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងឡើងពីមហាជន ។ ព័ត៌មាននោះមានការចុះផ្សាយជាបន្តបន្ទាប់ស្របពេល ហ្វេសប៊ុករបស់នាងបានប្តូរដាក់រូបបុរសម្នាក់ពកូនភ្លោះ ។ កន្លងមកមិនមានដំណឹងស្នេហារបស់នាងជាមួយអ្នកណា ក្រៅពីបង្ហាញភាពស្និទ្ធស្នាលជាមួយនាយក្រឹម ធ្វើឱ្យគេសង្ស័យនោះទេ ។

បើយោងតាមរយៈការ Commend កាលពីពេល ថ្មីៗកន្លងមក នៅពីក្រោមការបង្ហោះរូបកូនភ្លោះតាមហ្វេសប៊ុកនោះ នាងលាភទទួលស្គាល់ថា ជាពិត ដោយខ្ញុំកំពុងតែពពោះកូនភ្លោះ៥ខែហើយ ។ ទោះជាយ៉ាងណាក៏ដោយនាងលាភមិនបង្ហាញអត្តសញ្ញាណឪពុកកូនភ្លោះរបស់នាងថាជាបុរសម្នាក់ណានោះទេ ប៉ុន្តែមហាជន និងអ្នកសិល្បៈមួយចំនួនសង្ស័យថានាយក្រឹម ។ខណៈនាងលាភនិងនាយ ក្រឹម ល្បីជាគូស្នេហ៍នឹងគ្នាច្រើនឆ្នាំមកហើយ ហើយកន្លងមក អ្នកទាំងពី តែងតែមានភាពស្និទ្ធស្នាលគ្នាទាំងការចូលរួមសម្តែងកំប្លែង និងចូលរួមកម្មវិធីរបស់អ្នកសិល្បៈ ដូចជាពិធីមង្គលការជាដើម ។

តាមរយៈនេះគេក៏សង្ស័យដែរថានាយក្រឹម អាចជាឳពុកកូនភ្លោះរបស់នាងលាភ ។ ផ្ទុយទៅវិញនាយក្រឹម ហាក់មិនអើពើ ឬចាប់អារម្មណ៍ចំពោះដំណឹងនេះទេ ។បើយោងតាមអ្នកសិល្បៈមួយចំនួនបង្ហើបឱ្យដឹងថានាយក្រឹមយកចិត្តទុកដាក់ខ្លាំងចំពោះសុខភាពរបស់នាងលាភ ដោយតម្រូវឱ្យនាងថែរក្សាសុខភាព ដោយមិនឱ្យចេញសម្តែងដូចមុនទេ។