មានរឿងអី៖ ទូច ស្រីល័ក្ខ ចេញមកបង្ហាញបញ្ហាជីវិតប្ដីប្រពន្ធក្រោ​យ​រៀបការ

0
776

ភ្នំពេញ៖ អ្នកនាង ទូច ស្រីល័ក្ខ ដែលរមែងបង្ហាញសេរីភាពសិល្បៈ លើការបញ្ចេញស្នាដៃតែងនិពន្ធបទចម្រៀងថ្មី មិនចម្លងបរទេសនោះ បានរំលេចពាក្យពេចក្ដុកក្ដួលរឿងជីវិតប្ដីប្រពន្ធលើបណ្ដាញសង្គមថា«ពាក្យមួយគេតែងនិយាយថា មនុស្សស្រីពេលបានរៀបម​ង្គលជាមនុស្សដែរខ្លួនបានផ្ញើរអនាគតនឹងស្រលាញ់ពេញចិត្តប្រាកដជាសប្បាយចិត្តណាស់»។

ដោយខ្លួនស្ថិតក្នុងជីវិតហ៊ឺហារលើទ្រព្យធនដ៏សម្បូរបែបក្រោយរៀបការស្វាមីបរទេសនោះ បែរចែករំលែកសុខទុក្ខអ្នកជិតខាងទៅវិញថា«មានប្អូនស្រីម្នាក់បានតេមកប្រាប់ខ្ញុំថាកា​រ​មិនទាន់បាន១ខែផងប្តីសូមលែងហើយអីដែរឈឺចាប់បំផុតចំពោះប្អូនស្រីអង្វរប្តីថាកុំលែ​ង​ព្រោះអូនខ្មាស់គេណាស់ខុសទាស់អីនិយាយជាមួយអូនមកព្រោះកាលបងសុំស្រលាញ់ដំបូ​ង​ប​ង​ថានឹងមើលថែអូនអស់មួយជីវិត ចុះពេលបងមានអ្នកថ្មីទន្ទឹមបងមានអូន តើ​អូន​ឈឺ​ចាប់បែបណា ប្អូនស្រីគេងយំរាល់យប់អោបក្តីទុក្ខរាល់ថ្ងៃ សួរថាតើអ្នកយល់អារ​ម្ម​ណ៍​មួយនឹងអត់ បើប៉ះជាកូនរឺបងប្អូនស្រីរឺក៏ជាបងស្រីយើង សួរថាតើយើងនៅទ្រាំមើលបានទេ?»។

នាង ទូច ស្រីល័ក្ខ ក៏បន្ថែមទៀតថា«នេះហើយចរិករបស់ប្រុសក្បត់ពេលកាលមិនទាន់មានថ្មីប្រពន្ធធ្វើអីក៏ត្រូវដែរ ពេលមានស្រីថ្មីប្រពន្ធធ្វើអីក៏ខុស ខុសគ្រប់ពេលគឺគាត់ចាំ​តែ​ខុសមួយមុខ ដោយសារប្តីគាត់អង្គុយចាំចាប់កំហុសព្រោះគាត់ចង់បែកពីប្រពន្ធគា​ត់​បងពិតជាសរសើរនឹងលើកទឹកចិត្តប្អូនដោយក្នុងនាមជាមនុស្សស្រីដូចគ្នា គ្មានម​នុ​ស្សស្រីណាអាចឈរបានដូចប្អូនហើយគ្មានមនុស្សស្រីណាចង់បែកពីប្តីដែរខ្លួនស្រលាញ់ទេ បងនឹងនិពន្ធមួយបទទៀតសំរាប់ប្អូន បើប៉ះលើប្អូនស្រីបងសួរថាបងចេះឈឺអត់?»។ ក្រោយឃើញសារស័ព្ទលើកឡើងដូចនេះ ស្រាប់តែអ្នកគាំទ្រនាងម្នាក់លាន់មាត់ភ្លាមថា«កើតជាមនុស្សពិបាកខ្លាំងណាស់»។

Comments