ភ្នំពេញ៖ ក្នុងជីវិតលឹបលនិងវិថីសិល្បៈ តែភាពហ៊ឺហារហាក់កើនទ្វេ ពីការប្រើប្រាស់រថយន្តទំនើបៗ មុខជំនួញក៏រីកដូចផ្សិតនោះ តារាចម្រៀងល្បីប្រសូត្រចេញពីកម្មវិធីប្រលងប្រុសស្អាត លោក ហេង ប៊ុនលាភថ្មីៗនេះបែរជាធ្វើឲ្យមានការភ្ញាក់ផ្អើល ខណៈលោកសរសេរសារទទួចសុំការយោគយល់ពីបងប្អូនខ្មែរនៅក្រៅប្រទេស ដើម្បីបានសម្រេចឱកាសបានហោះហើរចេញពីកម្ពុជា។

ក្នុងសារទទួចសុំការយោគយល់សម្រាប់ឱកាសចេញទៅក្រៅប្រទេសរបស់ តារាចម្រៀង ម្ចាស់បទ ជីដូនកាកីនិង​ប​ទ​​ ទឹកភ្នែកស្វាមីស្រីឡង់សេ លោកហេង ប៊ុនលាភ ត្រូវបានបញ្ជួនការផ្សព្វផ្សាយបន្តពីគណនីយហ្វេស​ប៊ុក​ផេកដែ​ល​មានឈ្មោះ The star បានបង្ហាញថា«លោក ហេង ប៊ុនលាភ ថ្ងៃនេះប្រកាសថា: សូមជំរាបសួរមីងមាបងប្អូនខ្មែរដែលរស់នៅក្រៅប្រទេសដូចជា កាណាដា អូស្រ្តាលី បារាំង អាមេរិក…៘ បើមានកម្មវិធីការរឺពិធីផ្សេងៗអាចហៅខ្ញុំទៅច្រៀងបាន ចេញតែថ្លៃវីសានិងសំបុត្រយន្តហោះ ការស្នាក់នៅ ប៉ុណ្ណោះ ។សូមអរគុណទុកជាមុន»។

តារាចម្រៀង លោក ហេង ប៊ុនលាភ ដែលប្រិមិត្តស្គាល់ថាជាម្ចាស់បទ “ជីដូនកាកី” រូបនេះកំពុងតែមមារញឹកនិងអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែមុននេះ លោកបានប្រកាស់ថា វិលប្រលោកក្នុងវិស័យសិល្បៈវិញ។ នៅក្នុងការប្រកាសនោះ លោក ហេង ប៊ុនលាភ ដែលត្រូវបានគេមើលឃើញថារស់នៅក្នុងភាពហ៊ឺហារ ទាំងក្លាយជាថៅកែសណ្ឋាគារនៅទឹកដីក្រុងអង្គផងនោះ ក៏បានបញ្ជាក់ថា «ការវិលចូលសិល្បៈវិញ របស់ខ្ញុំក៏ដោយសារហេតុផងការស្រ្តេសនឹងអាជីវកមុ្មផ្ទាល់ខ្លួននោះផងដែរ »។