ភ្នំពេញ៖ បន្ទាប់ពី ពេជ្រ ថៃ ជាប់ជាម្ចាស់ពាន់ The voice kids គេឃើញមានមនុស្សមួយចំនួនបានបញ្ចេញទស្សនៈមិនគាំទ្រការសម្រេចជ័យលាភីនេះ។ខណៈតារាចម្រៀងនិងសម្តែង ងារពូកែទើស លោក ម៉ៃ សុគន្ធ ក៏ទទួចឲ្យគណៈកម្មការសើរើពន្ទុនិងយក ពេជ្រ ថៃ ទៅធ្វើDNA ទៀតផង។

រំពេចពីទទួលបានឱកាសលើកពាន កុមារា ពេជ្រ ថៃ ងារជាកវីតូច ក៏ក្តាប់បានឱកាសកើបប្រាក់ភ្លាមៗផងដែរ ពីឆាកខនសឺធំក្នុងព្រឹត្តិការណ៍បុណ្យអុំទូក និងបានច្រៀងឆ្លងឆ្លើយជាមួយសុទ្ធតែជាកំពូលតារាចម្រៀងល្បីៗរួមទាំងគ្រូបង្វឹករបស់គេ គឺលោក ព្រាប សុវត្ថិទៀត ដែលធ្វើឲ្យសំឡេងគាំទ្រ កុមារា ពេជ្រ ថៃ យ៉ាងច្រើនរំពងទះដៃផ្អើលព្រឹត្តិការណ៍បុណ្យប្រពៃណីជាតិនេះផងដែរ។ប៉ុន្តែអ្វីដែលផ្ទុយនិងភាពរីករាយដែលទទួលបានពីទេព្យកោសល្យ កុមារា ពេជ្រ ថៃ នោះ គឺលោក ម៉ៃ សុគន្ធ ដែលទាញយកការចាប់អារម្មណ៏ពីមហាជន លើពណ៌សម្បុរស្បែក កុមារា ពេជ្រ ថៃ ដែលមិនសមជាកុមារា វ័យ១២ឆ្នាំក្នុងការប្រកាសអាយុ ក្នុងកម្មវិធីប្រលងឲ្យសម និងកម្មវិធីប្រលង ចម្រៀងកុមារ។

លោកម៉ៃ សុគន្ធា បានសរសេររិះគន់ ពេជ្រ ថៃ នៅក្នុងហ្វេសប៊ុកយ៉ាងដូច្នេះថា«វាដូចជាអយុត្តិធម៌ខ្លាំងណាស់សំរាប់ក្មេងៗដែលចូលរួមប្រលងហើយមានអាយុពិត បើពេជ្រ ថៃ មិនមែនជាក្មេងអាយុ12ឆ្នាំ»។ បន្ថែមសារអះអាងថា «បើតាមការសង្កេតអត្តចរិត និងកាយវិការសមតែជាមនុស្សពេញវ័យ16ឆ្នាំរឺក្រោមនឹងតិចតួច (មនុស្សក្រិនដូចនាយក្រិន)»។ លោកបន្តថា « បើគួរពុំគួរសូមសំនូមពរអោយគណៈកម្មាការThe Voice Kid world ធ្វើការពិនិត្យទៅលើDNA សរីរាង្គនិងធ្មេញរបស់ពេជ្រ ថៃ ប្រហែលជាបានដឹងខ្លះពីអាយុពិតរបស់ម្ចាស់ពាន»។