ហ្វីលីពីន៖ ក្រោយការប្រកួត Miss Earth 2017 ដែលជា​ព្រឹត្តិការណ៍​បរិស្ថាន​អន្តរជាតិ​ដ៏​ល្បី និង​ជា​បេសកកម្ម​ប្រកួត​សម្រស់​ ដើម្បី​ជំរុញ​សកម្មភាព​អភិរក្ស​​បរិស្ថាន ដែល​ប្រព្រឹត្តិ​ឡើង​​កាល​ពី​ចុង​ខែ​តុ​លា ឆ្នាំ​២០១៧​នេះ នៅ​ប្រទេស​ហ្វីលីពីន បានរកឃើញម្ចាស់ម្កុដតម្លៃ ៩៥ម៉ឺនដុល្លារ គឺកញ្ញា​ ការ៉េន អាយបាស្កូ (Karaen Ibasco) មក​ពី​ហ្វីលីពីនផ្ទាល់ ។ តទៅនេះតារាញូស៍ សូមពាំនាំប្រវត្តិខ្លះៗ របស់ម្ចាស់ម្កុដមហាសាលមកជម្រាបជូនបងប្អូន៖  កញ្ញា ការ៉េន អាយបាស្កូ ធំដឹងក្តីក្នុងគ្រួសារមួយដែលមានជីវភាពមធ្យម នៅតំបន់អេក្វាទ័រ ក្រោយមកគ្រួសារបានផ្លាស់ទីលំនៅមកទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយនាងក៏បានសិក្សានៅទីនោះ ពីបឋមសិក្សា រហូតដល់ឧត្តមសិក្សា ។

នៅថ្នាក់ឧត្តមសិក្សា កញ្ញា ការ៉េន អាយបាស្កូ បានសិក្សាមុខជំនាញ វិទ្យាសាស្រ្តឱសថ នៅសាកលវិទ្យាល័យ សាន់តូ តូម៉ាស់ នៃប្រទេសហ្វីលីពីន ។ សព្វថ្ងៃ កញ្ញា ការ៉េន អាយបាស្កូ ជាឱសថការី នៅហ្វាម៉ាស៊ីមួយនៅទីក្រុងម៉ានីល ក្រៅពីអាជីពឱសថការីកញ្ញា ការ៉េន អាយបាស្កូ , នាងគឺជាម្ចាស់ម្កុដមហាសាលភពផែនដីផងដែរ ។

ម្ចាស់ម្កុដដែលលទទួលរងការរិះគន់ខ្លាំងថាមុខមិនស្អាតមិនសាកសមជាម្ចាស់ម្កុដ កញ្ញា ការ៉េន អាយបាស្កូ មានចំណង់ចំណូលចិត្តខ្លាំងនឹងធម្មជាតិ ដូចជាព្រៃឈើ និងសត្វព្រៃជាដើម ។  ដោយហេតុផលមាននិស្ស័យជាមួយធម្មជាតិបែបនេះហើយ បានជាធ្វើឲ្យបវរកញ្ញាហ្វីលីពីនរូបនេះ សម្រេចចិត្តដាក់ពាក្យប្រកួត Miss Earth 2017 រហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់នាពេលថ្មីៗនេះ ៕