ភ្នំពេញ៖ ជាងពីរទស្សវត្សហើយ ដែលអ្នកនាង ម៉េង កែវពេជ្ជតា រក្សាបានប្រជាប្រិយភាពក្នុងអាជីពជាអ្នកចម្រៀ ងសំឡេងស្រទន់ ស្ថិតក្នុងដួងចិត្តមហាជន ហើយក៏មិនមានអ្វីអាថ៌កំបាំងផងដែរ ពិសេសគឺខ្សែជីវិតរបស់តារាច ម្រៀងរូបនេះ ដែលត្រូវព័ត៌មានផ្សាយជាបន្តបន្ទាប់ ទាំងកម្សត់ជួបព្រាតជាច្រើនអន្លើ។ តែថ្មីៗនេះ អ្នកចម្រៀងប្រសូត្រពីត្រកូលអ្នកសិល្បៈបុរាណរូបនេះ ក៏ទើបតែទម្លាយសាររំលឹកការអរគុណ អ្នកមានគុណ ដែលផ្តល់ជំនាញមួ យផ្សេងទៀតក្រៅអាជីពសិល្បៈ។ ក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើន ពោលថា អ្នកនាង ម៉េង កែវពេជ្ជតា មិនត្រឹមជាតារាចម្រៀងល្បី ហើយក៏ពូកែលាក់អា ថ៌កំបាំងចំណេះដឹងផងដែរ។ ក្នុងនោះក៏មានអ្នកលាន់មាត់ថា «មិននឹកស្មានថា អ្នកនាង ក៏ជាអ្នកចេះច្នៃម៉ូដដែ រសោះ»។ នៅក្នុងគណីយហ្វេសប៊ុក អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះរូបភា ព សម្លៀកបំពាក់ដែលអ្នកនាងផ្ទាល់ស្លៀកពាក់ឡើងកម្មវិធី អ្នកនាងម៉េង កែវពេជ្ជតា ក៏បង្ហាញសាររៀប រាប់ ថា «លោកឪពុក អ្នកម្តាយ ជាទីស្នេហាអឺយ កូនសូមអរគុណលោកខ្លាំងណាស់ ដែលលោកបានផ្តល់គ្រប់យ៉ាងមកអោ យកូន និងចៅៗ នេះជាទ្រព្យកេរ្ត៍មរតកមហាសាលកាត់ថ្លៃពុំបានសំរាប់ជីវិតយើងខ្ញុំហើយ»។