ភ្នំពេញ៖ សុគន្ធ នីសា ទើបតែប្រកាសក្នុងកម្មវិធីព័ត៌មានពេលព្រឹករបស់ទូរទស្សន៍ហង្សមាសថា នាងមានម្ចាស់ចិ ត្តរួចហើយ ហើយក៏គ្រោងនឹងចូលរោងការចុងឆ្នាំនេះដែរ។ ព្រមគ្នានោះដែរ កញ្ញា ឱក សុគន្ធកញ្ញា ពន្លយពាក្យផ ងដែរថា នឹងត្រៀមចូលរោងការឲ្យទាន់អាយុ៣១ ឆ្នាំ »។ កាលពីខែកញ្ញា ២០១៧ កន្លងទៅនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា បានប្រារព្ធកម្មវិធីខួបកំណើតគម្រប់អាយុ៣០ ឆ្នាំ។ ដូច្នេះចង់ឬមិនចង់ ឆ្នាំក្រោយនឹងឈានចូលដល់វ័យ៣១ឆ្នាំហើយ គឺស្របពេលដែលដំណឹងខ្សឹបខ្សៀវ ក្នុងពិភពសិ​ល្បៈ​ នាងបានភ្ជាប់ពាក្យស្ងាត់ៗជាមួយនឹងប្អូនប្រុសថៅកែផលិតកម្មហង្សមាស »។ ក្នុងនោះក៏មានព័ត៌មានប ង្ហើ​បថា «ក្រុមគ្រួសារទាំងសងខាង បានជាប់មាត់ជាប់ពាក្យសម្តីគ្នាព្រមព្រៀងរួចរាល់អស់ហើយពោលគឺរងចាំតែពេលវេលាមកដល់ប៉ុណ្ណោះ»។

ដោយឡែក ពិធីបញ្ចប់ភាពនៅលីវ របស់ កញ្ញា សុគន្ធ នីសា ក៏ត្រូវបានអ្នកស្និ ទ្ធនាងបង្ហើបថា «នាងបានត្រៀមរួចរាល់ជាមួយនឹងការអញ្ជើញភ្ញៀវ ដែលប៉ាន់ប្រមាណលើស ប្រាំរយនាក់ជាមួ យការចំណាយ ខ្ទង់ជិត១០ម៉ឺនដុល្លារ។ខណៈពិធីការត្រូវបានរៀបចំឡើងនៅសណ្ឋាគារលំដាប់ផ្កាយ សូហ្វី តែល ភូគីត្រាភ្នំពេញ»។ ប៉ុន្តែអី្វដែលជាចម្ងល់រប ស់អ្នកគាំទ្រនោះគឺ មក ដល់ពេលនេះហើយ នីសានៅតែមិនទាន់បង្ហា ញមុខតួឯកប្រុសរបស់នាងទៀតបើទោះ បីជាជិតដល់ថ្ងៃក្រាបផ្ទឹមទៅហើយក្តី។ ខណៈអ្នកគាំទ្រនៅតែដឹងយ៉ាងច្បា  ស់ថា អនាគតស្វាមីរបស់នាងគឺជាអនិ កជនខ្មែរ-អាមេរិក និងជាបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនធានារ៉ាប់រង Manulife ផងដែរ៕