ភ្នំពេញ៖ ក្នុងនាមជាម្ចាស់ផ្ទះបវរកញ្ញាពិភពលោកកម្ពុជា យស ប៉ូលីណា បានត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រគួត Miss Global 2017 តាំងពីមុខមកកម្ពុជាម៉្លេះ ។ បេក្ខនារីបវរកញ្ញាដើមកំណើតខ្មែរ-អាមេរិក រូបនេះ មិនត្រឹមតែមានរូបសម្បត្តិស្អាតទេ តែក៏មានចំណេះដឹងខ្ពស់ទៀតផង ។ ជាក់ស្តែងកាលពីរសៀលម្សិលមិញថ្ងៃទី០៧ វិច្ឆិកា កញ្ញា យស ប៉ូលីណា បានថតរូបដ៏ស្រស់សោភារបស់នាង សម្រាប់ប្រកួតវិញ្ញាសា “ការថតរូបស្អាត” នាពេលខាងមុខនេះ ។

ក្នុងសំលៀកបំណាក់មានលក្ខណៈសាមញ្ញអាវយឺតស្តើង និងសំពត់ពណ៌ខ្មៅ ឈរកាច់រាងផ្អៀងផ្អងលាយនឹងស្នាមញញឹមគួរឲ្យក្នាញ់ ។ ជុំវិញការថតរូបស្អាតនេះ បវរកញ្ញា យស ប៉ូលីណា បានប្តេជ្ញាយ៉ាងមុតមាំថា “ខ្ញុំនឹងធ្វើឲ្យបងប្អូនជាតិ និងអន្តរជាតិងាកមកគាំទ្របវរកញ្ញាពិភពលោកកម្ពុជា ហើយឈុតនេះទៀតសោតក៏មានការសម្រិតសម្រាំងថតយ៉ាងហ្មត់ចត់បំផុត” ។ នាងបានបន្ថែមថា “ខ្ញុំបានថតរូបដែលមានស្ទីលខុសគ្នាៗជាង ៤០សន្លឹកហើយ ប៉ុន្តែអ្នកថតនឹងជ្រើសរើសយករូបថតតែពីរ ឬ បី សន្លឹកប៉ុណ្ណោះ សម្រាប់ការប្រកួតនេះ” ៕

សូមទស្សនាវីដេអូ!!