ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បីផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា បានបង្ហោះវីដេអូខួបកំណើតរបស់ខ្លួន ដែលមានទិដ្ឋភាពសប្បាយខ្ញៀវខ្ញារក្នុងបន្ទប់​តូចល្មម ដោយមានការតុបតែលម្អនំខេក អក្សរ ផ្កាផ្ញី និងប៉ោងប៉ោងជាច្រើន ។ ក្នុងកម្មវិធីខួបកំណើតនេះ ត្រូវបានរៀបចំឡើងដោយក្រុមអ្នកគាំទ្រ នៅហាងមួយ កណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ  ។

រំពេចនោះ តារាចម្រៀងដែលល្បីថាជាគូដណ្តឹងឧកញ៉ាប្អូនប្រុសថៅកែហង្សមាស ឱក សុគន្ធកញ្ញា បានជូនកាដូទៅអ្នកគាំទ្រវិញនូវ បទចម្រៀង “មួយម៉ាត់បែកពីរម៉ាត់បែក” ដោយ សុគន្ធកញ្ញា ច្រៀង និងអ្នកគាំទ្រជាអ្នកបន្ទរយ៉ាងរន្ថាន់ខ្លាំង ធ្វើឲ្យតារារូបនេះស្ទើរតែស្តាប់ភ្លែងមិនបាន ហើយច្រៀងខុសប៉ារូលខ្លះៗទៀតផង ៕

សូមទស្សនាវីដេអូ!!