ថាម៉ិច៖ក្លឹបកម្សាន្តរ៉ុកអ្នកប្រើប្រាស់គ្រឿងញៀន៣០០នាក់ សមត្ថកិច្ចចូលបង្ក្រាបបានផង

0
550

ភ្នំពេញ៖ មនុស្សបុរសស្រ្តីចំនួនដល់ទៅជាង៣០០នាក់ មានវ័យជាយុវវ័យនិងវ័យកណ្តាលផងដែរ នៅយប់រំរលងអាធ្រាត្រឈានចូលថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន គ្រាវត្តមានស្ថិតក្នុងក្លឹបកម្សាន្តល្បីក្នុងរាជធានីភ្នំពេញ(ក្លឹបរ៉ុក) សង្ស័យញៀននឹងការប្រើប្រាស់គ្រឿងញៀន។

បើតាមការអោយដឹងពីលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ចំនួនមនុស្សដែលត្រូវឃាត់ខ្លួនជាបណ្ដោះអាសន្នមាន ៣១២នាក់ ដែលជាបុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងក្លិបកម្សាន្តដ៏ធំមួយនេះ សង្ស័យជាប់ពាក់ព័ទ្ធប្រើប្រាស់គ្រឿងញៀន។ បច្ចុប្បន្នអ្នកដែលត្រូវបានឃាត់ខ្លួន ត្រូវបានយកទៅសាកសួរបន្ដនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

Comments