ភ្នំពេញ៖ បន្ទាប់ពីតារាសម្ដែងជើងចាស់លោកយាយ ចាន់ ស៊ីផាន់ បានធ្លាក់ខ្លួនឈឺដុនដាបកាន់តែខ្លាំងឡើងៗ លោកយាយក៏បានប្រាប់ពីបំណងប្រាថ្នាចុងក្រោយរបស់គាត់ គឺចង់ជួបអ្នកសិល្បៈធ្លាប់រួមសម្ដែងជាមួយគ្នា ពិ​សេ​ស​អ្នកសិល្បៈរួមជំនាន់ដូចជា នាយកុយ នាយក្រឹម ជាដើម ដើម្បីជាការជួបមុខលើកចុងក្រោយ ។ខណៈបំណងប្រាថ្នាចុងក្រោយរបស់លោកយាយ ចាន់ ស៊ីផាន់ កាន់តែត្រូវបានអ្នកសិល្បៈដូចគ្នា ពិសេសអ្នកលេងហ្វេសប៊ុកនាំគ្នា​ចែករំលែកតៗគ្នាមក ទីបំផុតដំណឹងនេះក៏បានឮដល់តារាកំប្លែងទាំងពីរ (កុយ នាយក្រឹម) អ្នកទាំងពីរក៏​បា​ន​សន្យានឹងមកបំពេញបំណងលោកយាយឱ្យខាងតែបាន ។ នេះបើយោងតាមគណីយហ្វេសប៊ុករបស់ឈ្មោះ សិ​ល្ប​ក​រ​កម្ពុជាបានឱ្យដឹងថា «តារាកំប្លែងជើងចាស់ នាយកុយ និង នាយក្រឹម នឹងទៅសួរសុខទុក្ខលោ​ក​យាយ ចាន់ ស៊ី​ផា​ន់ ដើម្បីសម្រេចបំណងប្រាថ្នាចុងក្រោយរបស់គាត់នៅថ្ងៃ ១០ ខែ វិច្ឆិកា ខាងមុខនេះ» ៕

 

Comments