ស្ទើរមិនជឿ៖ ស្ងាត់ៗលេខមុខលោក Gordon Ramsay​ គណៈកម្មការ​ MasterChef​ ចេះ​​កង់បី​​នៅ ខេត្តសៀមរាប​

0
136

សិល្បៈ៖ មហាជននិយមតាមដានទស្សនាកម្មវិធី​MasterChef ជាកម្មវិធី ប្រកួតប្រជែងធ្វើម្ហូប លំដាប់ពិភពលោក ដ៏ល្បីឈ្មោះ ដែលនៅតាមបណ្តាប្រទេសជាច្រើនបានទិញ សិទ្ធ​ផលិតកម្មវិធីមួយនេះ​ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

ចំណែកឯគណៈកម្មការកាត់សេចក្តីនៅក្នុងកម្មវិធី MasterChef សហរដ្ឋអាមេរិក សុទ្ធ​​តែជាកំពូលអ្នកជំនាញខាង ចំអិនអាហារ ហើយលោក Gordon Ramsay ក៏ជាគណៈកម្មការដ៏តឹងរឹង ​ម្នាក់ក្នុងចំណោមគណៈកម្មការទាំង៣នាក់ ចំពោះមុខម្ហូបដែលបេក្ខជនធ្វើមិនត្រូវចិត្តលោក គឺលោកចាក់ចោលតែម្តង។

អ្វីដែលធ្វើអោយមហាជន ជាពិសេសប្រជាជនកម្ពុជាដែលនិយមតាមដានកម្មវិធីលំដាប់ពិភព​ស្ទើរមិនជឿ និងភ្នែកផ្ទាល់គ្រាបានឃើញ លោក Gordon Ramsay ជិះកង់បីកម្សាន្ដលេងលើទឹកដ៏បវររបស់កម្ពុជានោះគឺខេត្តសៀមរាប ជាទឹកដីប្រវត្តិសាស្ត្រដ៏ផូរផង់ ជាពិសេសនោះ គឺការភ្លក់ម្ហូបអាហាររបស់ពលរដ្ឋកម្ពុជាតែម្ដង។​


Comments