ភ្នំពេញ៖ ទីបំផុតអាយុពិតរបស់ ពេជ្រ ថៃ បានលាតត្រដាងហើយ បន្ទាប់ពីមានការរិះគន់ចំពោះ កុមារា ពេជ្រ ថៃ ជាម្ចាស់ពាន The Voice Kids រដូវកាលទី១ ថាចូលប្រឡងក្នុងកម្មវិធីខាងលើខុសពីលក្ខន្តិកៈដែលបានកំណត់ ព្រោះ កុមារា ពេជ្រ ថៃ មានអាយុ ១៦ ឆ្នាំ។

ដោយឡែកថ្មីៗ នេះដោយសារតែមានការអាណិតស្រលាញ់ចំពោះកុមារារូបនេះក៏មានគណនីយហ្វេសប៊ុកមួយឈ្មោះ Chenda Poipet បានបង្ហោះសំបុត្រកំណើត ពេជ្រ ថៃ បញ្ជាក់ពីអាយុពិតនៅលើទំព័រហ្វេសប៊ុកថា “កុមារា ពេជ្រ ថៃ មានអាយុ ១២ ឈានចូល ១៣ ឆ្នាំប៉ុណ្ណោះ មិនមែនមានអាយុ ១៦ឆ្នាំដូចការចោទប្រកាន់ឡើយ” ។ រូបភាពសំបុត្រកំណើតនេះ ធ្វើឲ្យមហាជនទូទៅបានយល់ច្បាស់ និងលែងមានមន្ទិលសង្ស័យលើកុមារាម្ចាស់ពាន The Voice Kids តទៅទៀត ៕