ភ្នំពេញ ៖ ថ្មីៗនេះអ្នកប្រើប្រាស់បណ្ដាញសង្គម​កំពុងតាមដាន និងចាប់អារម្មណ៍ខ្លាំងករណី​ចោ​ទប្រកាន់​​ថា ឈ្មោះ ម៉ាន់ ដាវីដ ដែលគេអះអាងថា ជាមន្ត្រីកងរាជអាវុធហត្ថបាន​លើកគ្នាទៅប្រើអំពើ​ហិ​ង្សាលើមេឆ្នោត នៅក្នុងទឹកដីខណ្ឌកំបូលកាលពិសេស​ថាជន​នោះជាកូនប្រសារបស់លោក​ឧកញ៉ាខ្នា។

ក្រោយព័ត៌មាន​នេះត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាត​នៅមុននេះ​លោកឧកញ៉ា លឹម ប៊ុណ្ណា ហៅឧកញ៉ា ខ្នា បានចេញមុខធ្វើការបដិសេធឲ្យសារព័ត៌មានក្នុងស្រុកដឹងថា ឈ្មោះ ម៉ាន់ ដាវីដ មិនមែនជាកូនប្រសាររបស់លោកទេ ដោយលោកមានកូនប្រសាតែម្នាក់គត់ ឈ្មោះ ទ្រីវ គង់ហេង ជាអ្នករកស៊ីធម្មតា មិនមានក្របខណ្ឌជាមន្ត្រីអ្វីនោះទេ ដូច្នេះសូមបងប្អូនសាធារណជនមេត្តាជ្រាប និងកុំមានការភ័ន្តច្រឡំទៀតឡើយ។