ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា នេះ សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្ដីប្រកាស និងការព្រួយបារម្ភចំពោះបងប្អូនជាកីឡាករប្រណាំងទូកទាំងអស់ ក៏ដូចជាគណៈកម្មការដែលគ្រប់គ្រងក្រុមកីឡាករអុំទូករបស់ខ្លួនយកចិត្តទុកដាក់ផ្តល់ការអប់រំទូន្មានរំលឹកបន្ថែមចៀសវាងកុំអោយបងប្អូនកីឡាករសប្បាយលង់ខ្លួននាំជំងឺអេដស៍ដល់ប្រពន្ឋកូន និងក្រុមគ្រួសារ។

ដោយសេចក្ដីប្រកាសរបស់សម្ដេចមានខ្លឹមសារយ៉ាងដូច្នេះថា «សូមបងប្អូនកីឡាករអុំទូក កុំនាំជំងឺអេដស៍ (Aids) ចូលផ្ទះ នៅព្រឹកថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយអោយប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ធាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវដល់បងប្អូនកីឡាករអុំទូក ក៏ដូចជាចំណុះទូកទាំងអស់ ក្នុងពេលមកចូលរួមប្រណាំងទូកនៅក្នុងពិធីបុណ្យអុំទូកកចាប់ពីថ្ងៃទី ១០ដល់ ១២ វិច្ឆិកា ២០១៩ ខាងមុខនេះ សូមមានការយល់ដឹង និងប្រយ័ត្នប្រយែងខ្ពស់យល់ដឹងអោយច្បាស់អំពីជំងឺឆ្លងកាចសាហាវអេដសស៍ (Aids) គឺសូមកុំនាំជំងឺអេដស៍ពីភ្នំពេញត្រឡប់ទៅអោយប្រពន្ឋនៅផ្ទះ»៕