ភ្នំពេញ ៖ ក្រោយពីផ្ទុះកក្រើកពេញបណ្ដាញសង្គម ក៏ដូចជាមហាជនកំពុងតែព្រួយបារម្មណ៍យ៉ាងខ្លាំងក្ដីជនស៊ីវិលចាំស្ទាក់ចាប់ជំរឹតស្រស់ៗនៅតំបន់បឹងកក់នោះ ពេលនេះស្រីស្រស់និស្សិតរៀននៅសាលា «ភូមិន្ទភ្នំពេញ» បានចេញសារដាស់តឿនគ្រប់សិស្សដែលរៀនវេនយប់ ជាពិសេសធ្វើដំណើរយប់ជ្រៅ សូមប្រុងប្រយ័ត្នខ្ពស់ ដោយមានបុរសមួយក្រុមឈរស្ទាក់ម៉ូតូរបស់ខ្លួនពេលចេញពីរៀន នៅមុខខ្លោងទ្វារ លេងផង មែនផង មិនដឹងជាមានបំណងយ៉ាងណាឱ្យប្រាកដ ប៉ុន្តែតាមការសង្កេតលើអក្បកិរិយា នារីសង្ស័យក្ដីដូចបឹងកក់ ចាំឆក់ឱកាសស្រវាជំរឹតភ្លែត។

ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Yean បានរៀបរាប់យ៉ាងដូច្នេះថា «ផ្ញើទៅកាន់និស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានភាសាបរទេស IFL និង និស្សិតភូមិន្ទភ្នំពេញទាំងអស់ ដែលកំពុងរៀនវេនយប់ សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលអ្នកទាំងអស់គ្នាចេញពីសាលារៀននៅពេលរៀងយប់ជ្រៅ ដូចដែលយើងគ្រប់គ្នាបានដឹងអំពីព័ត៌មាន បញ្ហាអសន្ដិសុខនៅក្នុងតំបន់ បឹងកក់ កាលពីពេលថ្មីៗនេះហើយ តែនៅពេលនេះវាក៏បានកើតឡើងនៅសាលារៀនរបស់ពួកយើងដែរ មានបុរសមួយក្រុមនៅឈរមុខខ្លោងទ្វារសាលា ហើយពួកគេព្យាយាមឃាត់ម៉ូតូរបស់ខ្ញុំ មិនដឹងថាតើពួកគេធ្វើបែបនេះ ក្នុងចេតនាយ៉ាងណានោះទេ ឬមួយក៏ពួកគេគ្រាន់តែធ្វើដើម្បីឲ្យមានភាពសប្បាយនោះទេ ប៉ុន្តែអ្វីដែលពួកគេបានធ្វើ ខ្ញុំអាចនិយាយបានថា ពួកគេពិតជាចេតនាបែបនោះមែន (ដូចករណីនៅតំបន់បឹងកក់)»៕