ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៨ វិច្ឆិកានេះ ក្រោយទទួលបានព័ត៌មានច្បាស់ថា តារាកំប្លែង នាយ វីតាមីនសេ ត្រូវបញ្ជូនទៅសង្គោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស័្មគ្រចិត្តជួយសង្គម បាននាំយកថវិការបស់សមាគមមិត្តសិល្បៈស័្មគ្រចិត្តជួយសង្គម និងថវិកាមូលនិធិចាស់ជរាមួយចំនួន ជូនដល់ នាយ វីតាមីនសេ ដែលកំពុងសម្រាកព្យាបាលផ្ទាល់ ។

មកទល់ពេលនេះ ស្ថានភាពជំងឺរបស់តារាកំប្លែងជើងចាស់នាយ វីតាមីនសេ កាន់តែធ្ងន់ធ្ងរដល់ថ្នាក់ត្រូវបញ្ចូនចូលពេទ្យសង្គ្រោះបន្ទាន់ក្រោយក្រុមគ្រូពេទ្យជំនាញរកឃើញថា លោកមានដុំសាច់មហារីក ។ អ្នកនាងប៉េងប៉ោង បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា «មកទល់ពេលនេះដុំសាច់នោះមិនទាន់ត្រូវបានវះចេញនៅឡើយទេ ក្រោយមូលហេតុឪពុកខ្លួនមានវ័យចាស់ ព្រមទាំងមានជំងឺទឹកនោមផ្អែម ដែលអាចនឹងបង្កឲ្យមុខរបួសពិបាកផ្សះក្រោយវះកាត់រួច» ។

ក្រៅពីវត្តមានលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏ឃើញមានតារារួមជំនាន់ជាច្រើននាក់ទៀតបានមកសួរសុខទុក និងឧត្ថម្ភថវិកាមួយចំនួនដែរ។ ជាងនេះទៅទៀត សមាគមសិល្បករខ្មែរសូមអរគុណក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្តេចតេជោ TYDA រ៉ាប់រងលើសេវា និងថ្នាំព្យាបាលរបស់លោកពូ វីតាមីនសេ នៅមន្ទីពេទ្យរុស្សី។ សូមជួយស៊ែរផ្តល់កំលាំងចិត្តលោកពូវីតាមីនសេផង។