ភ្នំពេញ ៖ តារាចម្រៀង លោក នី រតនា បានបង្ហាញអារម្មណ៍រំភើបយ៉ា​ងខ្លាំងក្រោ​យទទួ​លដំណឹងថា លោក និងរិយាទទួលបានកូនស្រីដែលជាកូនដំបូង។ ទោះជាមមា​ញឹកនៅ​ក្នុងការងារសិល្បៈក៏ពិតមែនតែ នី រតនា បានចំណាយពេ​លនាំភរិយាជា​ទីស្រឡា​ញ់ទៅ​ប្រទេសថៃ ដើម្បីតាមដានសុខភាពទារកក្នុងផ្ទៃពោះ ដែលពេលនេះ​មានអាយុប្រមា​ណ​ជា​ងបួនខែ ។

អ្វីដែលរំភើបនោះគឺកូនក្នុងផ្ទៃជាកូនស្រីដែលមានសុខភាពល្អជាធម្មតា ក្នុងនោះក៏មាន​ការជូ​នពរ និង អបអរចំពោះសមាជិកថ្មីរបស់ នី រតនា ផងដែរ។ យ៉ាងណាក្ដីមន្ទីរពេ​ទ្យ​ដែ​ល នី រតនា បានជូនភរិយាទៅពិនិត្យផ្ទៃពោះនោះគឺនៅប្រទេសថៃ ដើម្បីតាមដា​នសុ​ខ​ភាពទារកក្នុងផ្ទៃដែលកំពុងមានសុខភាពល្អជាធម្មតា ។