ភ្នំពេញ ៖ សាកសពនារីជនជាតិអង់គ្លេស Amelia Bambridge ដែលជួបឧបទ្ទវហេតុលង់ទឹកនៅកោះរ៉ុងសន្លឹម ទឹកដីក្រុងកំពង់សោម ថានឹងបញ្ជូនយកទៅទីកំណើតដែលស្ថានទូតអង់គ្លេសក៏បានយល់ព្រមហើយនោះ ពេលនេះក្រុមគ្រួសារនៃសពក៏បានបញ្ជាក់សម្រចមិនធ្វើមាតុភូមិនិវត្តន៍ឡើយ ក្រោយពីបានធ្វើកោសលវិច័យច្រើនថ្ងៃ មិនឃើញមានការសង្ស័យចំណុចណាទាក់ទងនឹងបទឧក្រិដ្ឋ គឺស្លាប់ដោយលង់ទឹកពិតប្រាកដ និងសម្រចបូជានៅក្រុងភ្នំពេញនៃវត្តទឹកថ្លា។

បើតាមសម្ដីមន្ត្រីបាននិយាយកាលពីថ្ងៃពុធថា មូលហេតុដែលគ្រួសាររបស់នាងសម្រេចមិនធ្វើមាតុភូមិនិវត្តន៍ឱ្យ Amelia ក៏ព្រោះតែពួកគេទទួលស្គាល់ថា នាងពិតជាលង់ទឹកស្លាប់ពិតមែន និងមិនស្ថិតក្រោមកាលៈទេសៈគួរឱ្យសង្ស័យនោះឡើយ ក្រោយពីធ្វើកោសល្យវិច័យលើសាកសព ហើយរកមិនឃើញមានការសង្ស័យណាមួយទាក់ទិននឹងបទឧក្រិដ្ឋ គ្រួសាររបស់នាងក៏សម្រេចថា បូជាសពនៅភ្នំពេញនៅថ្ងៃសៅរ៍ខាងមុខនេះ ហើយយកធាតុត្រឡប់ទៅផ្ទះវិញ៕