ភ្នំពេញ៖ម៉ុក អានីត បានទៅដល់ទឹកដី កាណាដា កាលពីថ្មីៗនេះតែអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺលេចឮព័ត៌មានថានាងបានបាត់ខ្លួនភ្លាមៗក្រោយពីទៅដល់ព្រលានយន្ត ហោះនៅប្រទេស កាណាដា សូម្បីតែSponsor ដែលធានានាងចេញទៅ ក៏មិនបានដឹងទៅទីណាឱ្យពិតប្រាកដនោះទេ ។ ទោះបីជាមានព័ត៌មានបែបនេះក្តីនៅពុំទាន់មាននរណាទាក់ទង ម៉ុក អានីត បាននៅឡើយទេ ។ បើតាមប្រភពព័ត៌មានពីអ្នកនៅប្រទេស កាណាដា បានបង្ហើបប្រាប់ថា អ្នកដែលធានា ម៉ុក អានីត ចេញទៅសម្តែងលើកនេះកំពុងតាមរកនាងគ្រប់ទីកន្លែង ។ ម៉ុក អានីត បានចេញទៅសម្តែងនៅប្រទេស កាណាដា កាលពីពេលថ្មីៗនេះ មិនដឹងថា មានបញ្ហាអ្វីនោះទេ ស្រាប់តែ ម៉ុក អានីត បានបាត់ខ្លួនភ្លាមៗ ទាំងមិនទាន់បានចេញសម្តែង ។ សម្រាប់អ្នកធានា ម៉ុក អានីត ចេញទៅសម្តែង កំពុងស្វែងរកនាងគ្រប់ច្រក់ល្ហក់ ។ ចុងក្រោយនេះមានលេចឮព៌ត៌មានថា ម៉ុក អានីត ត្រូវបានគេនាំខ្លួនចេញតាំងពីទៅដល់ព្រលានយន្តហោះក្នុងថ្ងៃដំបូង ។ ទោះបីជាមានលេចឮព័ត៌មានបែបនេះក្តី យើងនៅពុំទាន់ដឹងថា រឿងរាវការពិតយ៉ាងណានោះទេ ។ ប្រសិនបើមានព័ត៌មានបន្ថែម យើងនឹងបង្ហាញទស្សនិកជននៅពេលក្រោយ ៕