ភ្នំពេញ ៖ តារាចម្រៀងសំឡេងស្អកលោក ខេម ថ្មីៗនេះលោកបានធ្វើឲ្យមហា​ជនគាំទ្រ​ចាប់អារម្មណ៍ខណៈលោកតែងតែចេញទៅប្រទេសក្រៅជាញឹកញាប់ផងដែរ ហើយអ្វីដែ​លគួរឲ្យកត់សំគាល់នោះគឺ ខេម មិនទាន់មានធ្លាយព័ត៌មានទំនាក់ទំ​នងស្នេហាជាមួ​យ​អ្នកណាឡើយ។

ប៉ុន្តែថ្មីៗនេះស្រាប់តែម្ចាស់បទ «ភ្នែកអើយភ្នែក»ក៏បានទម្លាយរូបភាពស្និទ្ធស្នាលជា​មួ​យ​នា​រីម្នាក់ នៅឯក្រៅប្រទេស ក្នុងសភាពលាក់មុខ តែបានធ្វើឲ្យមហាជនកាន់តែចង់​ដឹងថាតើនារីម្នាក់នេះមានមុខមាត់បែបណាទន្ទឹមនោះលោកក៏បានបង្ហោះសារថា «ពីរ​នាក់លើភ្នំទឹកកកនៃប្រទេសស្វីស» ។