ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃនេះបន្តបង្ហោះ​សារ​រៀបរាប់ និងលាតត្រដាង​ពី​ការសោកស្តាយ និងទំហំនៃការឈឺចាប់មិន​អាចគណនា ចំពោះ​ការបាត់បង់កូ​នប្រុសជាលើកដំ​បូងនៃមរតក​ចំណង​ស្នេ​ហ៍​ជាមួយសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រោះតែការធ្វេស​ប្រហែស​របស់​ឆ្មបក្នុងរបបនោះ។

បើទោះបីព្រឹត្តិការណ៍នៃការព្រាត់ប្រាស់កូនប្រុសជាទីស្រឡាញ់បានកើតរហូតដល់ជាង៤០ឆ្នាំទៅហើយក្តី តែព្រឹត្តិការណ៍​ដ៏សែនឈឺចាប់មិនអាចរសាត់បាត់​ពីការចង់ចាំរបស់​សម្តេច​តេជោនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន តែងតែបង្ហោះ​រៀបរាប់បង្ហាញការ​ឈឺចាប់ និងការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបាននេះរៀងរាល់ថ្ងៃទី១០ ខែវិច្ឆិកា ដែល​ជា​ថ្ងៃនៃ​ការស្លាប់របស់ទារក «ហ៊ុន កំសត់»។ ប៉ុន្តែដោយសារតែឆ្នាំនេះថ្ងៃទី១០ ខែវិច្ឆិកា ចំថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនោះ សម្តេចតេ​ជោ ហ៊ុន សែន ក៏បានសម្រេចយកមកបង្ហោះនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះជំនួសវិញ។