កំពង់ធំ ៖ ផ្អើលអស់មនុស្សម្នារត់ចែកជើងគ្នា ស្របពេលដែលសម្លេងកងរំពងលាន់ដូចគ្រាប់បែកបោកសម្លាប់ ក្នុងស្ថានីយ៍លក់ប្រេងឥន្ទៈមួយកន្លែង ស្ថិតក្នុងភូមិសូយោង ស្រុកតាំងគោក ដោយផ្ទុះហ្គាសខណៈផ្ទេរចេញពីរថយន្ដខុសបច្ចេកទេស ដែលបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ឆេះខ្លោចរោលពេញប្រាណ តែសំណាងនៅមានសង្ខារមិនបង់ កាលពីថ្ងៃ០៧ វិច្ឆិកា ម្សិលមិញនេះ ទាំងដែលថ្ងៃបុណ្យជាតិហូបអំបុក អុំទូក ខាងមុខក៏ជិតដល់ជួបជុំបងប្អូនសាច់ញាតិសប្បាយ។

ប្រភពក្បែរកន្លែងកើតហេតុបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះ ហៀង ចាន់ធី អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម មុខរបរជាអ្នកបើកឡានដឹកហ្គាស ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យសុខភាពតាំងគោក ចំណែកឯ ម្ចាស់ស្ថានីយប្រេង TLA ដែលអគ្គិភ័យឆាប់ឆេះនេះ មានឈ្មោះអ៊ូ មឿក ភេទប្រុស អាយុ៦៥ឆ្នាំ៕