ភ្នំពេញ៖ ក្រោយពីផ្ទុះចែករំលែកស្ទើរបែកអាកាស MV ក្ដៅសាច់ច្របាច់អង្អែល លូកលាន់គន់ពីលើត្រជាក់ភ្នែកស្រៀវធ្មេញ ដែលត្រូវបានមហាជនពោលដូចកុនកូនជ្រូកជប៉ុន និងរងរិះគន់ភ្លូកដី ដូចទឹកបាក់ទំនប់ វាយប្រហារចំៗតួប្រុស និងអ្នកដឹកខួរអ្វីស្រដីមិនចេញ ពេលនេះចេញមុខបកស្រាយកកាយបញ្ជាក់លាងភាពស្អាតស្អំ ដែលគ្រាំជាច្រើនថ្ងៃមកហើយ ឱ្យបងប្អូនបានដឹងរឿងរ៉ាវដើមហេតុ និងសូមមេត្តាពិចារណាតាមការគួរផង។

ដោយនៅលើទំព័រហ្វេសប៊ុកបស់ខ្លួន យុទ្ធ ឋានៈ បានបង្ហោះវីដេអូនៅមុននេះបន្តិច មានទាំងសំណេរភ្ជាប់មកជាមួយបែបនេះថា «សម្ដែងតាមអ្នកដឹកនាំ សម្ដែងដោយគ្មានការបង្ខិតបង្ខំ ពេលមានរឿងមកចោទដាក់ខ្ញុំ ម្តងហើយម្តងទៀត តើពេលណាទើបចប់រឿងនឹង»៕