បាត់ដំបង៖ ផ្ទុះក្ដីអាណិតអាសូរជាពន់ពេករកអ្វីមកប្រៀបពុំបាន ស្របពលដែលវីដេអូឃ្លីបមួយត្រូវបានចែករំលែកលើបណ្ដា្ញសង្គម ដោយនារីពីរនាក់ប្ដីប្រពន្ធជួបគ្រោះអកុសលផលកម្មពីអតីត ត្រូវពិការមិនអាចបំពេញការងារគ្រប់ល្អដូចគេដទៃ ទាំងដែលគ្រួសារខ្វះខាតមិនមានអ្វីសូម្បីអង្កដាំហូបជាប្រចាំ ព្រមបន្ទុកកូនប្រុសស្រីវ័យមិនទាន់ធំ កំពុងតែក្រេបជញ្ជក់សិក្សាក្នុងមណ្ឌល តែស្រណោះសាលាយោគយល់មិនយកថ្លៃកម្រៃឈ្នួល ប៉ុន្តែក៏ត្រូវចំណាយ១ម៉ឺនរៀលក្នុងមួយខែ ដើម្បីឱ្យកូនប្រឹងប្រែងរៀន។

ប្រភពពីទំព័រហ្វេសប៊ុកបុរសជាសិល្បករ តាន់ គីមសួរ បានបង្ហោះនារីរៀបរាប់ភ្ជាប់ពាក្យពេចន៍លើរទេះដឹកអែតចាយ បាយមិនទាន់ចូលក្នុងពោះយ៉ាងដូច្នេះថា «ពួកគាត់ពិការកាយ តែមិនពិការចិត្តទេ ស៊ូអូសរទេះដើររើសអេតចាយក៏មិនលើកដៃសុំលុយគេដែរ ហើយវីដេអូនេះសូមផ្ញើជូនបងប្អូនដែលមានវិបត្តិផ្លូវចិត្តផងដែរ»។

ជាមួយគ្នានោះ នារីកម្សត់ស៊ូមិនចុះចាញ់ចំណារព្រំលិខិត ដ្បិតខំត្រដរប្រឹងមិនរា ដើម្បីកូននិងថ្ងៃអនាគត បានពោលយ៉ាងដូច្នេះថា «ខ្លួនរស់រាល់ថ្ងៃដោយរបរទៀងត្រង់មិនបំពានលើអ្នកណា ហើយថ្ងៃខ្លះអ្នកផ្សារស្រវាខ្ចប់មានម្ហូប របស់របរអែតចាយ និងដើររើសសំបកកំប៉ុង ដែក ដើម្បលក់ដោះដូរអង្ក ប៉ុន្តែខ្លួនបានប្ដេជ្ញាមិនសុំនាំលំបាកដល់អ្នកដ៏ទៃឡើយ ព្រោះវាជាកម្លាំងញើសឈាមរបស់គេដែលខំរក តែបើមានសប្បុរសសន្ដោសប្រណីប្រទាន ថវិកា អង្ករបាយ គឺទទួលដោយក្ដីរំភើបរីករាយបំផុត»៕