ភ្នំពេញ ៖ ជម្លោះហែកហួរដណ្ដើមលោក ផែ សុវណ្ណារិទ្ធ ដែលជាស្វាមីស្របច្បាប់​អ្នកនាង ធី សុវណ្ណថា ពីសំណាក់តារាស្រី អេង ចរិយា បានក្លាយជាប្រធានបទ​ដ៏សែនក្ដៅ​គ្មានអ្វីពន្លត់បាន ខណៈ​កាលពីថ្ងៃទី០៦ វិច្ឆិកា ជាគម្រប់​​ណាត់ជួបគ្នា​ដើម្បីធ្វើសន្និសីទ​បង្ហាញការពិត ស្រាប់តែ​បាត់ខ្លួន​ យ៉ាយ៉ា ហើយ​កំហុស​ទាំងប៉ុន្មាន​ក៏ត្រូវធ្លាក់លើ​លោក ហេង ឡុង ដែល​ជាអ្នក​ជ្រោមជ្រែ​ងជួយរកយុត្តិធម៌ទៅវិញ។

យ៉ាងណាក្ដីនៅមុននេះ​បន្ដិច​លើ​គណនី​ហ្វេសប៊ុ​កផ្លូវការរបស់លោក ហេង ឡុង ក៏បាន​បង្ហាញ​វីដេអូ​ជួបមុខតទល់​ដើមហេតុ​ និងឲ្យ តារាស្រីឈ្មោះ យ៉ា នោះ​បកស្រាយ ក្រោយលោករង​នូវភាព​អាម៉ាស់​ពិសេស​ក៏ត្រូវអ្នក​នាង ធី សុវណ្ណ​ថា ប្រកាស​លេងធម៌ក្ដៅ ដោយហៅ​លោកថាជាគូកន​ប្រឌិត​រឿងថែមទៀត ដោយលោក​បានរៀបរាប់ភ្ជាប់លើវីដេអូ​នោះថា «សុំទោសផុសយឺតបន្តិច​ ដោយសារតែរវល់​ឈ្លោះគ្នាជាមួយ និងកញ្ញា ចរិយា។ វាំងននការពិត ត្រូវបានទម្លាយដោយកញ្ញា ចរិយា»។ ដើម្បី​ឲ្យបងប្អូន និងមហាជន​ដែលកំពុង​តែតាមដានរឿងនេះ​អស់មន្ទិលសូម​ទស្សនា​វីដេអូ​បកស្រាយរបស់លោក ហេង ឡុង និងកញ្ញា ចរិយា ខាងក្រោមនេះ។

វាំងននការពិត ត្រូវបានទម្លាយដោយកញ្ញា ចរិយា

សុំទោសផុសយឺតបន្តិច​ ដោយសារតែរវល់ឈ្លោះគ្នាជាមួយនិងកញ្ញា ចរិយា។ វាំងននការពិត ត្រូវបានទម្លាយដោយកញ្ញា ចរិយា 08/11/19

បាន​បង្ហោះ​ដោយ Heng Loong នៅ ព្រហស្បតិ៍ 7 វិច្ឆិកា 2019