ភ្នំពេញ ៖ នៅមុននេះ​បន្ដិច​ប្រភពពីសមាគមសិល្បករខ្មែរ បានឲ្យដឹង​ថា តារាចម្រៀងលោក សែម សង្វាត ដែល​ទើបបង្ហាញខ្លួន​ក្រោយបាត់មុខដោយសារជំងឺនោះ ពេលនេះបានចូលសង្រ្គោះបន្ទាន់​ភ្លាមៗនៅមន្ទីរពេទ្យ ខណៈ​ខ្វះឈាមយ៉ាងច្រើន​ផងដែរ។ ប្រភពបានបញ្ជាក់ដោយអំពាវនាវថា «សូមជំរាបសួរពុកម៉ែបងប្អូនក្នុងគ្រុប ពេលនេះ​បង សែម សង្វាត ត្រូវការឈាមជាបន្ទាន់ មានបងប្អូនណាអាចជួយគាត់ ខលមកខ្ញុំៗក៏ចូលរួមដែរ ខលមកលេខ 077222299, 070996417»។