ភ្នំពេញ៖តារាចម្រៀងស្រីដែលកំពុងតែទទូលបានប្រជាប្រិយភាព និងទទូលបានការ​គាំទ្រយ៉ាងខ្លាំងគឺ កញ្ញា សុខ ពិសី នៅពេលថ្មីៗនេះនាង កំពុងតែមមាញឹកយ៉ាងខ្លាំង មិនថាកាងារសិល្បៈ និងមុនជំនួញ ហើយនៅពេលថ្មីៗនេះ កញ្ញាបានបង្ហោះសារភ្ចា​ប់រូបភាពប៉ុន្មានសន្លឹក បង្ហាញពីអារម្មរំភើប ចំពោះមុខអ្នកគាំទ្រ ហើយនៅក្នុងគ​ណនី​ហ្វេ​សប៊ុករបស់ សុខ ពិសី

ផ្ទាល់បានបង្ហោះសារថា«នៅពេលខ្ញុំហត់ខ្លាំងចង់ដើរទៅសំរាកប៉ុន្តែដើរឈានជើងចេញមិនរួច ពេលឃើញពួកគេឈររង់ចាំនិងស្រែកហៅឈ្មោះខ្ញុំ ដោយទឹកមុខញញឹ​មនិង​ប​ង្ហា​ញអារម្មណ៍រំភើបរបស់ពួកគេមកកាន់ខ្ញុំ តើអោយខ្ញុំទុកពួកគាត់ចោល​យ៉ាងម៉េ​ចកើត​កា​រចំណាយពេលជាមួយមនុស្សដែលគេស្រលាញ់យើងខ្លាំង ទោះហត់នឿ​យយ៉ាង​ណា​​ក៏មានអារម្មណ៍ថាមានក្តីសុខអរគុណបងប្អូនគ្រប់ខេត្ត ក្រុង សំរាប់ក្តីស្រ​លាញ់និ​ង​ភាពកក់ក្តៅមកកាន់នាងខ្ញុំ ៕