​ម៉ូលីកា ដែលជាម្ចាស់ហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(N​k Mo​l​i​k​a Beauty Trading Co.Ltd) ត្រូវបានក្រុមហ៊ុនLuxury Smileប្រគល់ពានThe Beauty Net Idol Award 2019 កាលពីថ្ងៃទី៨ខែវិច្ឆិការឆ្នាំ២០១៩ដែលពិធីនេះរៀបចំនៅផ្សារទំនើបAeon Mall Sen Sok រាជធានីភ្នំពេញ។ ​ម៉ូលីកា បង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងចំពោះកា​របា​នពានរង្វាន់មួយនេះខណៈដែលមានក្រុមហ៊ុនជិត៥០ផ្សេងទៀតបានចូលរួ​មប្រកួ​ត​ក្នុងវេទិការដ៍ធំនេះផងដែរ។ម៉ូលីកា បានទទួលពានរង្វាន់នេះដែលប្រគល់ផ្ទាល់​ដោយ​លោ​កជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលតំណាងឲ្យ​ឯកឧត្តម​ម៉​ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល។

ដោយឡែករង្វាន់ដែលត្រូវក្រុមហ៊ុនLuxury Smileរៀបចំប្រគល់ពានសហគ្រិនច្នើម​ធំជាងគេបំផុតដល់ម្ចាស់អាជីវកម្មផ្នែកសម្ផស្ស មាន៣កំរិតគឺរង្វាន់ទី១”The Top 20 A​se​an Successful CEO Award 2019”ទី២” The Beauty Net Idols Award 2019”និងទី​៣”The Successful CEO Of The Year2019”។ដោយឡែកម៉ូលីកា វិញឈ្នះ​ពាន​ទី២”The Beauty Net Idol Award 2019”។ ​តាមការឲ្យដឹងពីអ្នក​រៀបចំកម្មវិធី​បានប​ង្ហើ​បថាមូលហេតុដែលកញ្ញាម៉ូលីកា ឈ្នះពានមួយនេះដោយសារតែក្រុមហ៊ុនរក្សារ​សម្ផ​ស្ស​រ​បស់នាងដែលមានឈ្មោះថាអិន ខេ ម៉លីកា ប៊ីយូធី ត្រេឌីង ឯ.ក របស់​នាងមា​នអា​ជ្ញាប័ណ្ឌត្រឹមត្រូ​វដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលនិងក្រសួងពាណិ​ជ្ជកម្ម​ហើ​យផលិតផលរបស់នាងមានគុណភាពព្រមទាំងមាន​អតិថិជនគាំទ្រច្រើនទើបជម្រុ​ញឲ្យម៉ូលីកា ទទួលបានពានដ៍អស្ចារ្យមួយនេះ។អតីតតារាចម្រៀងផលិតកម្មRockម៉ូលី​កា បានឲ្យដឹងដែរថាការបានពានរង្វាន់នេះជាកិត្តិយសមួយដ៍ធំធេង​សម្រាប់នា​ងដែ​ល​រឹតតែមានកំលាំងចិត្តនិងជម្រុញ​

ឲ្យកាន់តែខំប្រឹងពង្រឹងអាជីវកម្មក្រៅសិល្បៈមួយនេះឲ្យរឹងមាំថែមទៀត។នាងថាសព្វថ្ងៃ​មានអតិថិជនច្រើន​ណាស់ដែលគាំទ្រផលិតផលរបស់នាងហេតុនេះហើយការទទួលពា​ននេះនឹងធ្វើ​ឲ្យពួកគាត់កាន់តែមានទំនុកចិត្តចំពោះផលិតផលនៅហាងរបស់នាងកា​ន់តែច្រើនជាមិន​ខានឡើយ។ ​ដោយឡែកអ្នករៀបចំកម្មវិធី”Asean Successful Ceo Award 2019”វិញបានបង្ហើបឲ្យដឹងថាកម្មវិធីនេះរៀបចំឡើងសម្រាប់​បងប្អូនដែ​លជា​តារាល្បីៗ,Net Idolsនិងម្ចាស់អាជីវកម្មខាងគ្រឿងសម្អាង,សាឡន ,ស្បា,គ្លីនិក និងកែ​សម្ផស្ស។កម្មវិធី”Asean Successful Ceo Award 2019”ប្រារពឡើងដើម្បីជ​ម្រុញ​ទៅដ​ល់បងប្អូនតារា និងសិល្បៈផ្សេងៗ ជាពិសេសអ្នកជំនាញដែលមានបំណងក្នុងការពង្រឹ​ងសក្ដានុពលនៃអាជីវកម្មរបស់ខ្លួនជាមួយ​ដៃគូសហការណ៍ឲ្យកាន់តែមានឈ្មោះ​បោះ​ស​ម្លេង​ទាំងក្នុងស្រុកនិងក្រៅប្រទេ​សក​រោយ​ពួកគេទ​ទួលបានពានដែ​លទទួ​លស្គាល់​ដោ​​យ​ក្រសួងសុខាភិបាលនេះ។ ​គូររំលឹកថាម៉ូលីកា

អតីតតារាចម្រៀងផលិតកម្មRockបានផ្អាកពីអាជីពចម្រៀងមួយអន្លើរងាកមកបើកហាងរក្សារសម្រស់ដែលចំណាយទុក១០ម៉ឺនដុល្លាកាលពីថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៨ហើយពេលនេះនាងជាអ្នកជោគជ័យនិងលេចធ្លោខ្លាំងម្នាក់ដែលលក់ផលិតផលតាមOnlineមា​នការគាំទ្រច្រើនរហូតធ្វើឲ្យនាងមានជីវភាពធូធារព្រមទាំងបានទិញរថយន្ដទំនើប២គ្រឿ​​ងជិះឆ្លាស់គ្នាទៀតផងគឺRange Rover ស៊េរីឆ្នាំ២០១៥និងLexus Rx450h។ប៉ុន្ដែ​រម៉ូលីកា ថានាងមិនបោះបង់អាជីពចម្រៀងទេគឺនឹងវិលវិញនៅពេលវេលាសមស្រ​ប​ណាមួយតែមិនចូលផលិតកម្មណាទៀ​តឡើយដោយត្រៀមចំណាយលុយ​ផ្ទាល់ខ្លួន​ធ្វើបទចម្រៀងដោយខ្លួនឯង៕