កុំភ្លេចតាមដានបងប្អូន ៖ ធឿន បុរី ស្ម័គ្រខ្លួន​ជាតារាកិត្តិយសកម្មវិធី «សំនៀងតន្រ្តី​ជន​ពិ​ការ» សប្តាហ៍នេះ

0
288

ភ្នំពេញ ៖ កម្មវិធីថ្មី ទឹកដៃពី​ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា គឺ «សំនៀងតន្រ្តីជន​ពិការ​» ក្នុងបំណងលើកស្ទួយជួយដល់​បងប្អូនដែលមានពិការឲ្យបាន​ចូលរួម​ក្នុ​ង​កម្មវិធី ជាមួយនឹងវត្តមាន​រ​បស់បងប្អូនជាជនពិការ ក្នុងកម្មវិធី​ដ៏ថ្មី​ស្រឡាង​នេះក៏​​មាន​ការ​អញ្ជើញពីតារាកិត្តិយស​ល្បីៗផងដែរ។

ជាក់ស្តែង​នៅសប្តាហ៍នេះយោងតាមការប្រកាសឲ្យដឹងដំណឹង​គួរទន្ទឹងពីសំណាក់​លោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាល​នៃសមាគមសិល្បករខ្មែរ បានបង្ហាញពីវត្ត​មាន​របស់​អ្នកចម្រៀងតូច​សម្លេងរណ្តំដោយភ្ជាប់​វីដេអូ​ច្រៀង​បទ ផ្កាអ្វី? ថា «សូមជួយ share លើកទឹកចិត្តប្អូនទាំងពីរផងប្អូនប្រុសនឹងផ្ដល់កិត្តិយសច្រៀងក្នុងកម្មវិធី «សំនៀង​តន្ត្រីជនពិការ» នៅថ្ងៃទី 7 ខែមីនាឆ្នាំ 2019 នេះ»។

បទ ៖ ផ្កាអ្វី? ច្រៀង ៖ ធឿន បុរី និង អ៊ុក សុវណ្ណារី

សូមជួយ share លើកទឹកចិត្តប្អូនទាំងពីរផង🙏🙏ប្អូនប្រុសនឹងផ្ដល់កិត្តិយសច្រៀងក្នុងកម្មវិធី សំនៀងតន្ត្រីជនពិការ នៅថ្ងៃទី 7 ខែមីនាឆ្នាំ 2019 នេះ។ ច្រៀងរួមគ្នាដោយប្អូនប្រុសធឿន បុរី & អ៊ុក សុវណ្ណារី នូវបទ៖ ផ្កាអ្វី? (គន់មើលក្នុងសួន)។ ស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយកវី គឹម សំអែលមកពីផលិតកម្ម Galaxy Navatra

បាន​បង្ហោះ​ដោយ ទូរទស្សន៍សិល្បៈ នៅ សុក្រ 1 មីនា 2019

Comments