បានដៃណាស់បងស្រីទាំងទ្វេ ៖ ទំនេរ​អត់​ការធ្វើនាំគ្នាផឹកស៊ី កើតជម្លោះព្រោះអណ្តាត មួយចូលប៉ុស្តិ៍ ម្នាក់ដេ​ក​ពេទ្យ

0
142

រតនគិរី ៖ លើបណ្ដាញសង្គមបានផ្សព្វផ្សាយកាលពីថ្មីៗនេះនូវរឿងដ៏ភ្ញាក់ផ្អើលមួយ ខណៈ​ស្រ្តីពីរនាក់ដែលមានអាយុប្រហែលជាជិត៣០ឆ្នាំឈ្លោះប្រកែកគ្នារហូតប្រើហិង្សាបង្កឲ្យមា​នរបួសស្នាមទៀតផង នៅក្នុងបរិវេណក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ (វៀតណាម) ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ដោយម្នាក់មានឈ្មោះ នី ស្រីម៉ៅ និងម្នាក់ទៀត ធួន ណាន ជនជាតិខ្មែរដូចគ្នា។

បើតាមឲ្យដឹងពីបណ្ដាញសង្គមមួយចំនួននោះថា «ហេតុការណ៍នេះបានកើតឡើងដោ​យ​សារ​អ្នកទាំងពីរបានផឹកស៊ីជាមួយគ្នា ហើយបានទាក់សម្ដីគ្នារហូតបង្កឲ្យមានហិង្សាយក​កូន​កាំបិតចាក់គ្នាពីក្រោយខ្នង»។ យ៉ាងណារំពេចពីកើតហេតុជនបង្ក ត្រូវបានកម្លាំងអាវុធហត្ថស្រុកកូនមុំ ឃាត់ខ្លួន និងបញ្ជូនទៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់វិធានការទៅតាមនីតិវិធី។

Comments