ច្បាស់ហើយ ៖ ក្មេងប្រុសទឹកនោមប្រៃហើមកាយថាម្តាយដេញពីផ្ទះ កា​រ​ពិតជាក្មេងពាល ញៀនថ្នាំ (មានវីដេអូ)

0
489

បាត់ដំបង ៖ ក្មេងប្រុសរាងម៉ាប់ស្លៀកពាក់ខោខូវប៊យ អាវការ៉ូដៃវែង វ័យ១៧ឆ្នាំបានអះ អា​​​ងថាខ្លួនត្រូវម្តាយដេញចេញពីផ្ទះទាំងខ្លួនកំពុងមានជំងឺទឹកនោមប្រៃបានផ្សព្វ ផ្សា​យ​ឡើ​ង​ដោយគណនីហ្វេសបុកតេជគុណមួយអង្គព្រះនាម Dara Keo ដែលគង់នៅវត្តមួយក្នុ​ង​ខេត្តបាត់ដំបង។ ជំនួបវីដេអូប៉ុន្មាននាទីក្មេងប្រុសហើមមុខ ហើមប្រាណរូបនេះបាន​រៀ​​ប​រាប់ថា« ខ្ញុំឈ្មោះថា ពិសិដ្ឋ មានស្រុកកំណើតនៅស្រុកសង្កែ ខេត្តបាត់ដំបង ហើយខ្ញុំមានជំងឺទឹកនោមប្រៃតាំងពីតូចអាយុ៤ឆ្នាំ និងត្រូវម្តាយដេញចេញពីផ្ទះ ពេលនេះគ្មានកន្លែងស្នាក់នៅដើររសាត់អណ្តែត»។

រំពេចពីការលើកឡើងដូចនោះស្រាប់តែមានគណនីមួយទំនងជាស្គាល់ក្មេងប្រុសរូបនេះក៏ចូលខមិនភ្លាមថា«ចុម!! នេះហើយលោកកូនបំពេញមុខមាត់ម៉ែឪល្អណាស់អាសត្វកូន។ ម៉ែឈឺដេកកន្ទេលដើរមិនចង់រួចផង។ សូមកុំយល់ច្រលំគាត់ជាក្មេងពាលប្រើប្រាស់គ្រឿង​ញៀនធ្លាប់លួចគេទៀតផងដើរចេញពីផ្ទះដោយខ្លួនឯងទេ ម៉ែឪកំពុងស្វែងរកចេញពីផ្ទះរាប់សប្តាហ៍ហើយ។ ខ្ញុំជាអ្នកនៅជិតផ្ទះរបស់គាត់ផ្ទាល់ហើយ។ នេះហើយឥទ្ធិពលគ្រឿង​ញៀ​ន​​ នឹងការសេពគប់មិត្តខុស»។

បាន​បង្ហោះ​ដោយ Dara Keo នៅ ព្រហស្បតិ៍ 28 កុម្ភៈ 2019

Comments