អស់បារម្ភជំងឺឆ្គែឆ្គួត​៖ មកដឹងនូវវិធីងាយៗ ដើម្បីជួយសង្គ្រោះ ពេលត្រូវឆ្កែ ឬ​ឆ្មាខាំភ្លាមៗ​​

0
633

សុខភាព៖ បន្ទាប់ពីមានករណី​ស្លាប់ដោយ​សារតែ សត្វចិញ្ចឹមរបស់ខ្លួនបានខាំ ឬខ្វាចបង្ករជាជំងឺ​ឆ្កែ​ឆ្គួ​ត ជាបន្តបន្ទាប់​ជាប់ ​គ្នារហូតដល់​ទៅបី​នាក់ ​បានធ្វើ​អោយអ្នកប្រើប្រាស់ ​នូវបណ្ដាញ​សង្គម​មានការភ្ញាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ​រហូតផ្អើលបាក់ទឹកបាក់ដី ​ម្នីម្នា​នាំគ្នីគ្នាមករក​​​ចាក់​​​​​វ៉ាក់​សុំា​ង​នៅវិទ្យាស្ថាន​ប៉ាស្ទ័រ​ ថែមទៀតផង។ដោយមើលឃើញ ពីការព្រួយបារម្មណ៍ ​របស់​ប្រជាពលរដ្ឋ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ​​ជំរុញអោយ​ស្ថាប័ណ្ណដែលពាក់ព័ន្ធ​ទាំងអស់​ចែករំលែកនៅវិធីសាស្ដ្រមួយចំនួន​ដើម្បី​ជួយសង្គ្រោះ​ ពេលត្រូវឆ្កែ ឬឆ្មាខាំភ្លាមៗ​ដូចជា៖​

១) នៅពេលសត្វចិញ្ចឹមខ្វាច ឬខាំ​តែបន្តិច

ដើម្បីចៀសវាងនៅក្នុងការឆ្លងជំងឺ ឬក៏បញ្ហាផ្សេងៗ​ អ្នកអាចធ្វើការជូតសម្អាត ជាមួយនឹងសាប៊ូ និងទឹកអ៊ីដ្រូសែន ឲ្យបានឆាប់រហ័ស រយៈពេល៥នាទី ដើម្បីកុំឲ្យមេរោគឆ្លងចូលទៅក្នុងខ្លួន។ប៉ុន្តែមិនត្រូវដុសខាត់ ទៅលើមុខរបួសនោះទេ ព្រោះវាអាចធ្វើឲ្យរបួសកាន់តែមានសភាពឈឺខ្លាំងឡើង រួចលាបជាមួយនឹងថ្នាំលាងរបួស ឬក៏អាល់កុលបន្ថែមទៀតកាន់តែល្អ។ចំណែកឯមុខសញ្ញា​​នៃការឆ្លងមេរោគវិញ មានអាការៈដូចជាឈឺចុកចាប់ និងហើមនៅផ្នែកមុខរបួស​ខ្លាំង គ្រុនក្តៅ ចង្វាក់ដង្ហើមមិនទៀងទាត់ ពិបាកលេបអាហារ ទឹកមាត់ស្អិត និងហៀរមកច្រើន។ ប្រសិនបើមានអាការៈបែបនេះ ក្រុមគ្រួសារគួប្រញាប់បញ្ជូនកូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យបន្ថែម ដើម្បីឲ្យកាន់តែជាក់លាក់។​

២) ប្រសិនបើមានរបួស​ដាច់ខ្លាំង និងហូរឈាម​

របួសដែលមានការហូរឈាម អ្នកត្រូវធ្វើការឃាត់ឈាមជាមុនសិន ដើម្បីកុំឲ្យ ហូរឈាមច្រើន បន្ទាប់មក ធ្វើការលាងរបួស ជាមួយទឹកស្អាតនិងសាប៊ូ ដើម្បីសម្អាតនូវមេរោគធ្វើការ ជូតថ្នមៗ ក៏ប៉ុន្តែមិនត្រូវរុំមុខរបួសនោះទេ ព្រោះវាអាចធ្វើឲ្យបាក់តេរីនៅជាប់នឹងរបួស បង្កគ្រោះថ្នាក់ដល់មុខរបួសបាន។ចំពោះរោគសញ្ញានៅពេលជិតស្លាប់៖ អ្នកជំងឺប្រកាច់ រាងកាយគ្រប់កន្លែងត្រូវចុះទន់ខ្សោយភ្លាចុះខ្សោយ ដូច្នោះដើម្បីជៀសវាងនៅហេតុការណ៍ទាំងនេះ​គួប្រញាប់ទៅមន្ទីរពេទ្យ ភ្លាមៗដើម្បីកុំឲ្យមេរោគឆ្លងដល់រាងកាយ។

ជំងឺឆ្កែឆ្កួត ជាជំងឺឆ្លងតាមរយៈទឹកមាត់ ចង្កូមរបស់សត្វដែលមានផ្ទុកនូវជំងឺឆ្កែឆ្កួត ដែលបាន ខាំ ក្រញៅ លិត ឬខ្វាច មេរោគរបស់វា ធ្វើដំណើរ ទៅប្រពន្ធ័ប្រសាទ ហើយចុងក្រោយតម្រង់ ទៅប្រព័ន្ធប្រសាទកណ្តាលដែលស្ថិតនៅខួរក្បាល ធ្វើឲ្យខូចខួរក្បាលទាំង​មូល មិនអាចបញ្ជាបាន។ទោះបីជាយ៉ាងណា នេះគ្រាន់តែវិធីបង្កាខ្លះៗ ដើម្បីកុំឲ្យមេរោគទាំងនោះចូលក្នុងខ្លួនបានលឿន តែប៉ុណ្ណោះ ដូច្នោះហើយ ក្រោយអនុវត្តន៍​នៅវិធីទាំងអស់នេះរួចលោកអ្នកត្រូវតែប្រញាប់ទៅមន្ទីរពេទ្យដើម្បីឲ្យវេជ្ជបណ្ឌិត ធ្វើការពិនិត្យបន្ថែម ក៏ដូចជាធ្វើការថែទាំងរបួសរបស់អ្នកទៀត។

ធ្វើការតាមដាន ស្ថានភាពរបស់អ្នកជំងឹ បើក្តៅខ្លួន ឬមិនស្រួលនៅក្នុងខ្លួន ត្រូវប្រញាប់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ កុំទុកយូរ ព្រោះវាអាចប៉ះពាល់ដល់សរីរាង្គ នៅក្នុងរាងកាយរបស់មនុស្សលឿនបំផុត ជាពិសេសលោកអ្នកដែលបានចិញ្ចឹមសត្វគ្រប់ប្រភេទ មិនថាឆ្កែ ឬឆ្មា ត្រូវយកសត្វចិញឹមទាំងអស់នោះទៅចាក់ថ្នាំបង្ការការពារជំងឺឆ្កែឆ្កួតអោយបានទាន់ពេលផងដែរ​ ។

Comments